ថាកូនទៅសាច់ចំាតែនេះសូម្បីលោកឪពុកអ្នកនាង គង់ សុជាតិ ចាស់ហើយតែតុបតែងខ្លួនឡើងស្ទាវរហូតហ្វេនលាន់មាត់ថា…

ភ្នំពេញ ហ្វេនៗពិតជាស្គាល់ពិធីការនីមានប្រជាប្រិយភាព គឺអ្នកនាង គង់ សុជាតិ អ្នកនាងត្រូវបានមហាជនជាច្រើនស្ញើចសរសើររូបសម្រស់ សាច់ចំា មិនចេះចា ស់និងកាន់តែស្អាតឡើងៗ អ្នកនាងកាន់តែមានក្តីសុខ និងសុភមង្គលក្រោយរៀបការជាមួយលោក វិបុល និងទទួលបានចំនងដៃកូនស្រីខ្ចូតគួរអោយស្រលាញ់ យ៉ាងណាមិញទស្សនិកជន និងអ្នកគាំទ្រអ្នកនាង គង់ សុជាតិ ផ្ទាល់ធ្លាប់តែឃើញមុខមាត់ និងសម្រស់តារារូបនេះ តែបើក្រឡេកទៅមើលរូបសម្បត្តិលោកឪពុកនាងវិញ ក៏មិនណយប៉ុន្មានឡើយ ជាពិសេសថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបជាគូជាមួយឪពុកលើគណនី Intagram របស់ខ្លួន ធ្វើឲ្យហ្វេនមើលសឹងថាជាបងប្រុសនាង ថែមទៀតផង។ ដោយឪពុកពិធីការិនីរូបនេះ នៅតែមានរូបសង្ហា ក្មេងជាងវ័យ ចំណែកការស្លៀកពាក់រឹតតែស្ទាវឲ្យចាញ់ក្មេងៗ និងចៅៗប៉ុន្មានឡើយ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ។ ចង់ជ្រាបច្បាស់បន្ថែមសូមទស្សនារូបភាពខាងក្រោមនេះ