កក្រើក! តារាល្បីៗច្រើនដូងចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណា ជាពិសេសវត្តមានដល់ខ្ពង់ខ្ពស់របស់លោក ជំទាវ ស៊ីណាត…(មានរូបច្រើន)

ភ្នំពេញ នៅក្នុងពិធីខួបកំណើតកូនប្រុសអ្នកនាង លី ម៉ារីណា យប់មិញនេះ យើងក៏ឃើញនៅវត្តមានសិល្បករ សិល្បការិនីដ៏ល្បីៗជាច្រើនរូប បានអញ្ជើញមកចូល រួមអបអរសាទរផងដែរ។ ម្យ៉ាងវិញទៀត ក្រោយឃើញនៅវត្តមានភ្ញៀវអញ្ជើញមកចូលរួមច្រើនយ៉ាងដូច្នេះ តារាស្រីរូបនេះ បានបង្ហាញនៅស្នាមញញឹម យ៉ាងសប្បាយរីករាយ រួសរាយរាក់ទាក់ទៅកាន់ភ្ញៀវថែមទៀតផង។ តែអ្វីដែលយើងសម្គាល់ឃើញនោះ គឺមិនមានវត្តមានស្វាមីនាងនៅក្នុងពិធីខួបកំណើតកូនប្រុសឆ្នាំនេះនោះទេ ដោយស្វាមីតារា រូបនេះជាប់ការងារនៅឯក្រៅប្រទេសផងដែរ៕ ក្នុងនោះ ក៏មានវត្តមាន តារាល្បីៗជាច្រើនដួង មកចូលរួមក្នុងកម្មវិធីនេះផងដែរ មានដូចជា ៖ ថន លក្ខិណា, ស៊ឹម សូលិកា, ប៉ែន ចំរុង, ម៉េង កែវពេជ្ជតា, ចន ច័ន្ទ​លក្ខិណា, នាង គ្រត, ស្រីលាភ ភរិយា នាយ ក្រឹម, នី មុន្នីនាថ, ហម ឆរ៉ា, ញ៉ែម សុគន្ធ រួមនឹង តារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់ អមជាមួយការតុបតែងខ្លួន សុទ្ធតែស្អាតៗជាពិសេសវត្តមានដល់ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ស៉ីណាត ដែលធ្វើអោយកម្មវិធីកាន់តែអធឹកអធមបន្ថែមទៀត ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ