ថាអីចេះខុស បុរសដែលដាល់សង្សារខ្លួនឯងប៉ោងមុខនោះ ឥឡូវនេះត្រូវតុលាការសំរេចអោយ…

(ភ្នំពេញ)៖មហាជនកំពុងតែចាប់អារម្មណ៌ខ្លំាងរឿងរ៉ាវសង្សារមួយគូមានជំលោះកាលពីថ្ងៃ លាម៉ោង១៖៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។រឿងរ៉ាវចេញពីប្រចណ្ឌ័ ខាងប្រុសឈ្មោះ ប៉ា សុវណ្ណារិទ្ធ មានអាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះ ជាសង្សាឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើដូចគ្នា៕ក្រោយ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជ នត្រូវចោ ទ ប៉ា សុវណ្ណារិទ្ធ ដាក់ពន្ធនាគារបណ្តោះអាសន្នសិន ពីបទហិ ង្សា ដើម្បីរងចាំជំនុំជម្រះតាមនីតិវិធី។ នេះបើយោងតាមការបញ្ជាក់របស់ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ។ការសម្រេចឃុំខ្លួនជ នត្រូវចោ ទរូបនេះ ធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ចប់បើកការស៊ើបសួរ និងសម្រេចចោទប្រកា ន់ជនត្រូវចោ ទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ពីបទហិង្សា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទ ណ្ឌ។ជ នជា ប់ចោទ ប៉ា សុវណ្ណារិទ្ធ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធលើករណីវា យនារីជាសង្សា បណ្ដាលរ បួ សពេញផ្ទៃមុ ខ នៅសង្កាត់ភ្នំពេញថ្មី។