ចាក់ដោតបេះដូងស្រីៗ! បទថ្មីលោក ព្រាប សុវត្ថិ « ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង »ទទួលបានគំាទ្រខ្ពស់មែនទើបចេញបាន៧ម៉ោងសោះ មានអ្នកចូលទស្សនាដល់ទៅ…

ភ្នំពេញ ក្រោយពីបានបោះជំហានចូលផលិតកម្មថ្មី មានមហាជនអ្នកគាំទ្រជាច្រើនបានទន្ទឹង និង អន្ទះសាចង់ស្តាប់បទចម្រៀងរបស់លោកក្នុងទ្រនំថ្មីនេះដែរ ។ជិតមួយខែហើយដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចុះកុងត្រាជាផ្លូវការក្លាយទៅជាតារាចម្រៀង ប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងមក ។ ដោយមិនឱ្យមានការរង់ចាំយូរនោះ ផលិតកម្មថ្មីខាងលើក៏បានរៀបចំរួចស្រេចនូវបទចម្រៀងថ្មីសម្រាប់លោក ព្រាប សុវត្ថិ ដែលពេលនេះបានចេញជាផ្លូវការកាលពី វេលាម៉ោង ៧ ព្រឹក ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២០ មុននេះ មានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង» ដែលជាការនិពន្ធ Mel ody និង ទំនុកច្រៀងដោយលោក យឹម តាស្រង់ ។ បទ «ខែភ្ជុំជ្រូកយំពេញទ្រូង» របស់កំពូលតារាចម្រៀងរូបនេះ បានចេញចំ ឱកាសបុណ្យដាក់បិណ្ឌវេន ៤ ដោយមួយបទនេះបានឆក់ និង អន្ទងយកបេះដូងអ្នកគាំទ្រជាច្រើនឱ្យលង់ស្តាប់តាមរយៈទឹកដមសំឡេងដ៏ពីរោះរណ្តំ និង អត្ថន័យដ៏មានន័យស្របពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណី ក្រោយពីទទួលបានការគំាទ្រខ្ពស់ពី មហាជននោះលោកបានចេញបទជាបន្តបន្ទាប់ តួយ៉ាងមុននេះបន្តិច បទថ្មីរបស់លោក មានចំនងជើងថា ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង ក្នុងនោះទើបតែចេញភ្លាមផ្ទុះការគំាទ្រភ្លាមព្រោះអត្តន័យចាក់ដោតបេះដូងតែម្តងទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បាន សម្តែងការត្រេកអរ និងសរសើរគ្រប់ៗគ្នាថា ពិរោះណាស់ idol។ ត្រឹមតែរយៈពេល ៧ម៉ោងសោះ មានអ្នកចូលទស្សនាវិដេអូ លើប្រព័ន្ធផ្សព្វផ្សាយ ដល់ទៅជាង១សែននាក់៕ប្រិយមិត្តចង់ជ្រាបច្បាស់សូម ទស្សនាវីដេអូខាងក្រោម នេះ