ខ្នាញ់ណាស់! ទើបតែបាន១ខែទេកូនស្រី យក់ ថិតរដ្ឋា មានមុខមាត់ខ្ចូតណាស់ដូចក្រមុំចឹង

ភ្នំពេញ យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយពេលនេះទទួលបានចំណងដៃកូនប្រុស២នាក់ហើយ និងកូនស្រី ដែលទើបនិងសម្រាលកាលពីថ្មីៗនេះ។គូស្នេហ៍យក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត តាំងពីចាប់ដៃ គ្នា១៣ឆ្នាំមក ពួកគេមិនដែលមានទំនាស់ ឬល្អក់កករក្នុងរង្វង់គ្រួសារឡើយ ដោយរដ្ឋា នៅតែបន្តអាជីពសិល្បៈ ចំណែកលោកប៉ុណ្ណាដែត ងាកទៅរកស៊ីផ្នែកអចលនទ្រព្យ និងបើកភោជនីយដ្ឋាន។គូស្នេហ៍តារាល្បី អ្នកនាងថិតរដ្ឋា និងលោកប៉ុណ្ណាដែត ក៏ត្រូវ បានគេចាត់ទុកថា ជាតារាគំរូស្នេហានៅក្នុងសិល្បៈដែរ  អ្នកសិល្បៈនិងមហាជនជាច្រើន បានសរសើរដែលអ្នកនាងថិតរដ្ឋា និងប្តី នៅពេលនេះ កាន់តែមានទ្រព្យច្រើនឡើងៗ ហើយថែមទាំងរក្សាចំណងស្នេហាមិនឱ្យមានភាពរង្គោះរង្គើ ជាង១ទសវត្សមកនេះ គឺ  ពួកគេគិតតែខំប្រឹងប្រែងសម្រុករកលុយ តាមរយៈការពង្រីកមុខជំនួញជាបន្តបន្ទាប់ ខណៈដែលលោកប៉ុណ្ណាដែត កាក់កបខ្លាំងរឿងរកស៊ីលក់ផ្ទះល្វែង តារាសិល្បៈរួមអាជីពជាច្រើន និយាយថា យក់ ថិតរដ្ឋា មានសំណាងធំ ដែលនាងមានស្វាមីល្អ លោកឃុំ ប៉ុណ្ណាដែត ផ្គាប់ចិត្តនាងគ្រប់យ៉ាង ពិសេស គឺឱ្យតែថិតរដ្ឋា ចង់ជិះរថយន្តអី គឺបានដូចចិត្តភ្លាម។ ក្រោយទទួលបានចំនងដៃកូនស្រី ធ្វើអោយអ្នកទំាង២​កាន់តែ​ផ្អែមល្ហែមទ្វេរឡើង​ចំនែកឯកូនស្រីទៀតសោធន៌មានមុខខ្ចូតគួរអោយស្រលាញ់អ្នក​រហូតមហាជនសរសើរគ្រប់គ្នា​ថាទើបតែ​បានប៉ុន្មានថ្ងៃសោះមុខដូចក្រមុំហើយ ហ្នឹង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ