ថាអីចេះខុស! ដំបូងថារាកៃកំា ភ្លើ ងអចេតនា ដល់បូលិសជជីកសួរបានបែកធ្លាយការពិតថាមកពី…

កំពង់ឆ្នាំង៖ ដោយបានអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង កងរាជអាវុធហត្ថខេត្តចំនួន ០៨ នាក់ មធ្យោបាយរថយន្ត ០២ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា ២ សង្កាត់សំរោង ខ័ណ្ឌពោ ធិ៍សែ នជ័យ រាជធានីភ្នំពេញ ២-ឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនិងករណីមនុស្សឃា ត ដោយអ ចេតនា នៅត្រង់ចំណុចមុខមន្ទីរធម៌ការខេត្តកំពង់ឆ្នាំង ទៅលើជនរ ង គ្រោះឈ្មោះ ធី នីសា ភេទស្រី អាយុ ១៨ ឆ្នាំ ទីលំនៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលអោយស្លា ប់នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុបណ្តាលមកពីភ្លើងប្រច័ណ្ឌ ។ វត្ថុតាងដកហូតរួមមាន : -រថយន្ត ០១ គ្រឿង ម៉ាក Lexu s RC ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ ៩២៣៩ ។ -កំា ភ្លើ ង ០១ ដើម ម៉ាក ZORAKIM 906 TD ។ -សំបកកន្ទុះចំនួន ០១ ។ ជនសង្ស័ យនិងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនិតិវិធី ៕