កាន់តែសង្វេក! ក្រោយព្រាត់មនុស្សជាទីស្រលាញ់ បុរស​សង្សារបង្ហោះសារក្តុកក្តួលស្ទើរតែស្រក់ទឹកភ្នែកថា…

ភ្នំពេញ​៖កាលពី​វេលា ម៉ោង ៩ និង ៤០ នាទី យប់​ថ្ងៃអាទិត្យ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅ​ចំណុច​ស្តុ​ប ២៤ ម៉ោង មុខ​បង់​ក្រហម​ថ្មី ផ្លូវ​ភ្នំពេញ ហាណូយ កែង​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ក្រឡុក​ស៊ីម៉ងត៍​១​គ្រឿង បាន​បុ ក​រះ រថយន្ត ២ គ្រឿង ហើយ​ព្យាយាម​បើក​រត់គេច​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា ១ គ្រឿង​ទៀត​ឡើង ខ្ទេច​ទាំងស្រុង បណ្តាល​ឲ្យ​អ្នកបើក​ផាស​អាប់ និង​ភ្ញៀវ​ជា​ស្ត្រី​ម្នាក់​ស្លា ប់​យ៉ាង​អាណោ ចអាធ័ ម​ទី​ជា​បំផុត ។​ដោយឡែក ក្រឡេក​មក​មើល​ស្នាមញញឹម​ស្រស់ស្រាយ​របស់​នារី​រង​គ្រោះ​វិញ កាលពី​រូបនាង​នៅមាន​ជីវិត គឺ​រឹតតែ​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​អាណិត​ស្រណោះ​ខ្លាំងណាស់ ព្រោះតែ​មិន​នឹកស្មានថា​នាង​ត្រូវអស់​ជីវិត​ក្រោម​ស្នាដៃ​ឃា ត ក រ​នៅលើ​ដងផ្លូវ​បែបនេះ​។ បើ​ទោះ​រូប​កាយ​របស់​នាង​បាន​លាចាក​លោ ក​ទៅហើយ តែ​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទាំងនេះ បាន​កំពុង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​របស់​នាង ឈឺចាប់ និង​ពុំ​អាច​បំភ្លេច​បានឡើយ​។ ជាពិសេស​សង្សារ​របស់​នាង​វិញ គឺ​បាន​កំពុង​បង្ហាញ​ពី​ការឈឺចាប់​សឹងតែ​ក្លាយជា​មនុស្ស​គ្មាន​វិញ្ញាណ​ទៅហើយ ព្រោះតែ​បាត់បង់​មនុស្ស​ស្រី​ជាទី​ស្រឡាញ់​ម្នាក់ ដែល​បាន​សាង​អនុស្សាវរីយ៍​ដ៏​រីករាយ​ជាមួយគ្នា​យ៉ាងច្រើន​។​​ភ្ជាប់​នឹង​បទ​ចម្រៀង​ដ៏​កម្សត់​ពោរពេញ​ទៅដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ បុរស​ជា​សង្សារ​បាន​ភ្ជាប់​សារ​ដ៏​ក្តុកក្តួល​គួរ​ឲ្យ​ស្រណោះ​ថា​៖ «១​ម៉ោង​ទៀត​អូន​ដល់ផ្ទះ​ហើយ អូន​ទៅ​រហូត​បែបនេះ​ដឹង​ទេ បង​ក្លាយជា​មនុស្ស​គ្មាន​វិញ្ញាណ ទន់ខ្សោយ មិនដឹង​ត្រូវ​រឹងមាំ​បែបណា​បាន បង​ធ្វើ​មិន​បានទេ​»​។​