ពិតជាស្មានមិនដល់ទេ! ពេជ្រ សូលីកា ទម្លាយរឿងក្នុងចិត្តថាកាលពីមុនធ្លាប់ចង់គិតខ្លី ដល់ចុងក្រោយក៌នឹកឃើញដល់…

ភ្នំពេញ អ្នកនាង ពេជ្រ សូលីកា ដែឡប្រិយមិត្តបានស្គាល់រួចហើយតារាចម្រៀងប្រចំារស្មីហង្សមាស តាមរយះទឹកដមសំលេងស្រទន់និងពិរោះធ្វើអោយមានហ្វេនៗជាច្រើនបានគំាទ្រអ្នកនាងផងដែលជាពិសេសសព្វថ្ងៃនេះអ្នកនាងកាន់តែជោគជ័យទៅលើ មុខជំនួញ តួយ៉ាងក្រោយពេលមានស្វាមីរួចអ្នកនាង កាន់តែទទួលបានក្តីសុខនិងសុភមង្គលពីស្វាមីទ្វេរឡើងមួយកំរិតទៀត ចំនែកឯកូនប្រុស អ្នកនាងវិញមានមុខមាត់ខ្ចូតគួរអោយស្រលាញ់ណាស់ លើសពីនេះទៅទៀតកាលពីថ្មីៗនេះអ្នកនាង បានចូលរួមក្នុងកម្មវិធី 3Fun ក្នុងនោះផងដែរមានហ្វេនៗជាច្រើនបានចូលទស្សនាក្នុងកម្មវិធីនោះពិធីករ អៀង វិឆ្ឆ័យ បានសួរសំនួរទៅកាន់ ពេជ្រ សូលីកា ថាក្រោយពីជួបព្យុះភ្លៀងច្រើន តើធ្វើយ៉ាងណាដើម្បីឲ្យ សូលីកា អាចរឹងមាំបានមកដល់សព្វថ្ងៃ? ស្រាប់តែពេលនោះ សូលីកា បាននិយាយបកស្រាយទាំងទឹកភ្នែកថា “ពេលខ្លះធ្វើឲ្យនាងមានចិត្ត លែងចង់រ ស់នៅលើលោកនេះបន្តទៀតហើយ ប៉ុន្តែ អ្វីដែលជំរុញចិត្ត និងលើកទឹកចិត្តនាងគឺកូន និងមនុស្សដែលនាងស្រលាញ់ (ស្វាមី) ព្រោះស្វាមីនាងតែងតែលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តសម្រាប់នាងស្ទើរតែគ្រប់ពេលវេលា”។ ស្រាប់តែភ្លាមៗនោះ ស្វាមីនាងក៏បានបន្ថែមថា “លោកពិតជាសរសើរ សូលីកា គឺជាមនុស្សស្រីម្នាក់ដ៏រឹងមាំតាំងពីដើមមក។ ហើយលោកក៏បាននិយាយថា ជីវិតរបស់យើងម្នាក់ៗសុទ្ធតែជួបបញ្ហា ប៉ុន្តែបញ្ហានោះគឺគ្រាន់តែមួយភ្លេតទេ វាមិនតោងជាប់នៅក្នុងជីវិតរបស់យើងរហូតឡើយ”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ