ក្នុងថ្ងៃកំនើតខ្លួន ឪក សុគន្ធកញ្ញា ដាច់ចិត្តទម្លាយរឿងដែលលាក់ទុក និងភាពឈឺចាប់អ្នកម្តាយកាលពី៣០ឆ្នំាមុន

ភ្នំពេញ ឱក សុគន្ធកញ្ញា កើតនៅក្នុងទីក្រុងភ្នំពេញ មានបងប្អូនប្រុសស្រី ៣ម្នាក់ និងឪពុកម្ដាយសុទ្ធសឹងតែជាអ្នកសិល្បៈ ដែលឪពុកជាអតីតតន្ដ្រីករ និងម្ដាយជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ។ រំលឹកដល់ប្រវត្ដិចូលក្នុងវិស័យចម្រៀងដំបូង កញ្ញាធ្លាប់ច្រៀងនៅលើឆាក តាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ និងដោយសារតែមានដុងស្រាប់ មកដល់ឆ្នាំ១៩៩៨ នាងក៏ត្រូវបានផលិតកម្មរស្មីស្ទឹងសង្កែ ចេញជាអាល់ប៊ុមបទចម្រៀងថ្មី ជាមួយនឹង ឃុំ ប៉ុណ្ណាដែត យក់ ថិតរដ្ឋា សែម សេងវឌ្ឍ និងប៊ូវិចិត្រ។ មកដល់ឆ្នាំ ២០០៤ នាងបានចាកចេញពីផលិតកម្មរស្មីស្ទឹងសង្កែ និងចូលច្រៀងនៅក្នុងក្លឹបកម្សាន្ដ U2 និងធ្វើការឲ្យផលិតកម្ម U2 អស់ពេល ២ឆ្នាំ ហើយដោយសារតែភាពបិុនប្រសប់ ទាំងសម្លេង និងស្ទាយរបស់នាង ទើបធ្វើឲ្យនាងមាន ឱកាសទៅច្រៀងនៅប្រទេសបារាំងជាលើកដំបូង។មកដល់សព្វថ្ងៃអ្នកនាងស្ថិតក្នុងផលិតកម្មរស្មីហង្សមាស​និងទទួលបានការគំាទ្រខ្លំាងពីមហាជន យ៉ាងណាមិញថ្ងៃនេះផងដែរ​ជាថ្ងៃខួបកំនើតរបស់អ្នកនាង អ្នកនាងបានបង្ហោះសារថា ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈ ទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ