នឹក ស្រីមាន និងនៅអាឡោះអាល័យ​ បងស្រីនាងក្រោកពីព្រលឹមប្រញាប់ធ្វើរឿងដែលប្អូនខ្លួនចូលចិត្តកាលនៅរស់គឺ

ភ្នំពេញ ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គម យ៉ាងណាមិញ ផ្កាមួយបាច់ដ៏ស្រស់នេះនាងចង់បញ្ជាក់ប្រាប់ថា ការស្លា ប់របស់នាងនាំទៅជាមួយនៅភាពស្រស់បំព្រងនិងភាពរីករាយ។ ចំណែកស្បែកជើងវិញនាងមិនបានយកទៅជាមួយទេ។ មានន័យថាឯង(ស្បែកជើង)បំរើដើរជាមួយយើងហត់ពេកហើយសម្រាកត្រឹមនេះចុះ។មែនហើយមនុស្សយើងការរស់នៅជាមួយនរណាម្នាក់មិនស្មោះត្រង់ចេញពីក្រអៅបេះដូងទេ យើងប្រាកដជាហត់នើយខ្លាំងណាស់។ ក៏ប៉ុន្តែការសម្រេចចិត្តរបស់ប្អូនស្រី ចាន់ ស្រីមាន បែបនេះមិនអាចក្លាយជាវីរៈនារីទេ។ ការសម្រេចចិត្តគិ តខ្លីរបស់ប្អូន ស្រីអ្នកដែលទទួលទូលទុ ក្ខធំបំផុតនោះគីក្រុមគ្រួសារ ពិសេសឪពុក ម្តាយរបស់នាង តែម្តង។ចឹងទេប្អូនប្រុស ប្អូនស្រីមួយចំនួនបើមានបញ្ហាអ្វីកើតឡើងមិនត្រូវសម្រេចចិត្តគិ តខ្លីដូចប្អូនស្រី ខាងលើជាដាច់ខាត។ ផ្លូវត្រូវដើរមានច្រើន ពេលវេលាព្យាបាលបេះដូងនិងផ្លូវចិត្តមានសន្ធឹកសន្ធាប់ គ្រាដែលវ័យនៅក្មេងអាចបន្តមើលពិភពលោកដ៏ធំធេងនេះបន្តទៀត។ ជាងនេះអ្នកធ្វើមិនគាប់បីមកលើយើង។យាងណាមហាជនដែលមិនអស់ចិត្ត ចំពោះការសម្រេចចិត្តគិតខ្លីរបស់នាងបាននាំគ្នាអហោកម្មនិងជូនដំណើរនាងសូមអោយប្អូនស្រីទៅកាន់សុខគតិភព ។បើទោះបីជាអ្នកស្លា ប់ៗទៅហើយក្តី តែមូលហេតុពិតប្រាកដនៃការសម្រេចចិត្តលោ ត ស ម្លា ប់ខ្លួនពីលើស្ពានរបស់ប្អូនស្រីនៅមិនទាន់ដឹងនៅ ឡើយទេ។ ដូច្នេះមានតែសមត្ថកិច្ចដែលនឹងរក មូលហេតុបានក្នុងរឿងនេះ ៕ក្នុងនោះផងដែលបងស្រីរបស់នាង នៅតែអា ឡោះ អាល័ យប្អូនបានបង្ហោះសារជាច្រើនផង ដែរដូចជា ខ្ញុំអើយខ្ញុំពិបាកទ្រាំ ពិបាកទទួលយកណាស់ ក្នុងចិត្តខ្ញុំនៅតែគិតថាមិនអាចទេ ប្អូនខ្ញុំនៅរស់ទេ តែដើរចេញ ដើរចូល ឡើង លើ ចុះក្រោម នៅក្នុងផ្ទះ ឃើញតែផ្សែងធូក នឹងរូបថតទេ ខ្ញុំនឹកប្អូនខ្ញុំណាស់ លោក អើយ ឥឡូវវានៅណា នៅពេលនេះខ្ញុំសួរវាៗមិនឆ្លើយ ហើយវាចង់សួរខ្ញុំ ក៏ខ្ញុំ មិនលឺ ប្អូនរាល់ដង ចង់ធ្វើអីតែងសួរយោបល់បងគ្រប់ពេល តែប៉ុនន្មានថ្ងៃនេះ ស្ងាត់ឆឹងចឹង អត់ឃើញតេ អត់ឃើញមកចឹង សន្យាភ្ជុំធំទៅវត្តជា1គ្នាផង ប្អូនថាបានកាត់សំលៀកបំពាក់ ស្អាតណាស់ ថាភ្ជុំទៅវត្ត ស្លៀកឲបងមើល ថ្ងៃព្រហស្ប៍នេះ ភ្ជុំធំហើយ ទៅមិនទៅប្រាប់បងផង,មាន មើលផ្ទះផង បងចេញក្រៅទិញម្ហូប ដែរប្អូនចូលចិត្តធ្វើឲញាំ ពងទាចៀនត្រីប្រម៉ា នឹងខ ជើងជ្រូក ប្អូនចូលចិត្តណាស់ ប្អូនឲបងធ្វើឲញាំរហូត ប្អូនតែងនិយាយថាបងធ្វើឆ្ងាញ់ណាស់ ចាំតិចសិនទៅ នៅក្រៅមេឃភ្លៀងខ្លាំង ណាស់ បងទៅដល់ផ្ទះវិញឡូវហើយបើសិនជាអាច បងចង់ទៅមើលប្អូនណាស់ តើទៅកន្លែងថ្មីនឹង ប្អូនសុខអត់ សប្បាយអត់ កន្លែងថ្មី ស្អាតអត់ អ៊ូអរ អត់ ទើបបងស្ងប់ចិត្ត យ៉ាងមេច យ៉ាងណា ផ្ដល់ដំណឹងឲបងផងប្អូនស្រី តែ1របស់ខ្ញុំ ,មាន ហា 4ថ្ងៃហើយ ល្មមឃ្លានហើយប្អូន មោញាំបាយ ឆ្អិនហើយ