តាមពិតចឹងសោះ! ពេជ្រ សូលីកា ទម្លាយពីមូលហេតុយកកូនមុនការ ព្រោះថា…

ភ្នំពេញ មហាជនជ្រាបច្បាស់រួចហើយថា​អ្នកនាង ពេជ្រ សូលីកា បានពរពោះដំណក់ឈា ម ជាមួយគូដណ្តឹង លោកគឹម ហាន ក្រោយពេលភ្ជាប់ពាក្យយ៉ាងណាមិញ  ។ តាមសារដែលនាងបង្ហោះបានបញ្ជាក់ថា កូនប្រុសនាងឈ្មោះ ហង្អ៊ារីវ៉េនស្ តេទម្ង ន់២,៩គីឡូក្រាម។ ការបង្ហោះសារអមដោយរូបកូនប្រុសដែលមានសម្បុរសក្បុសគួរឲ្យខ្នាញ់នេះទទួលបានការសារទរលើកទឹកចិត្តច្រើនពីអ្នកគាំទ្រ។ ក្រោយមានផ្ទៃពោះនិងរឿងរ៉ាវជីវិតនេះបានធ្វើឲ្យនាងផ្អាកការងារសិល្បៈទាំងស្រុងដែលធ្វើឲ្យនាងបាត់មុខជាលើកទី២នៅផលិតកម្មនេះ។ ទើបបញ្ចេញបទចម្រៀងថ្មីមែន ប៉ុន្តែជាបទចម្រៀងដែលផលិតមកជាយូគឺមុនពេលនាងមានផ្ទៃពោះម្ល៉េះ។លើសពីនេះទៅទៀតអ្នកនាង បានចូលរួមកម្មវិធីមួយមានបទសំភាសន៌ជាច្រើនបង្ហើបពីរឿងរ៉ាវផ្ទាល់ខ្លួន និងមូលហេតុនៃការយកកូនមុនពេលរៀបការផងដែរ។ ក្នុងនោះ នាងក៏បាននិយាយថា៖ តាមពិតនាងក៏មិនទាន់មានគម្រោងថានិងយកកូនដែរ តែពេល នោះ នាងមានផ្ទៃពោះទៅហើយ បើនាងនិងស្វាមីសម្រេចិត្តថាយកកូនចេញក៏បានដែរ ពីព្រោះអ្នកទាំងពីរទើបតែភ្ជាប់ពាក្យ ហើយមិនទាន់បានរៀបការជាមួយគ្នានីឡើយនោះទេ។ ដូច្នេះមានកូនមុនរៀបការ បើតាមប្រពៃណីខ្មែរមានការប្រកាន់ច្រើន ប៉ុន្តែនាងមិនអាចយកកូនចេញបាននោះទេ តែនាងធ្វើអីចឹងក៏បានដែរ ព្រោះនៅមិនទាន់មានអ្នកណាដឹងនោះទេ ប៉ុន្តែផ្លូវដែលនាងជ្រើសរើសគឺយកកូន ព្រោះកូនជាកម្លាំងចិត្តមួយផ្នែកធំសម្រាប់នាង និងស្វាមី ដូច្នេះនាងស៊ូឲ្យទស្សនិកជនថាឲ្យនាងយ៉ាងណាក៏បាន តែឲ្យនាងយកកូនចេញគឺថ្វើមិនបាន។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ