រវល់នឹងការងារពេកភ្លេចថ្ងៃខួបកំណើតកូន ចុងក្រោយអ្នកស្រី ទ្រី ដាណា ធ្វើរឿងនេះ១ភ្លាមទៅកូនស្រីគឺ

ភ្នំពេញ ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។ តាមពិតនាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើនស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រីបើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រីតែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដីអ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។យ៉ាងណាមិញថ្ងៃនេះផងដែរជាថ្ងៃខួបកំនើតកូនស្រីអ្នកស្រីបានបង្ហោះសារថា រវល់នឹងការងារពេកភ្លេចថ្ងៃខួបកំណើតកូន ជូនពរកូនស្រីឲ្យមានអនាគតល្អសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃ ក្នុងជីវិត ពីម៉ាក់និងប៉ាពីចម្ងាយ