គួរអោយខ្នាញ់! កូនស្រីលោក ប៉ែន ចំរ៉ុង ទើបតែកើតបានប៉ុន្មានថ្ងៃទេតែកុំមើលមុខមាត់ខ្ចូតណាស់ ជាពិសេសច្រមុះនិងម្មង

ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំអស់ជាច្រើនខែដើម្បីស្វាគមន៍តំណក់ឈា មរួមគ្នាជាមួយភរិយានោះ ពេលនេះតារាសម្តែង និងពិធីករ លោក ប៉ែន ចំរ៉ុង ទទួលបានជោគជ័យហើយក្រោយពីភរិយាលោកសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ហើយកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។លោក ប៉ែន ចំរ៉ុង បានចូលរោងការជាមួយភរិយា អ្នកនាង ហ៊ុន ម៉ាណេ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៩ ហើយពេលនេះពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ហើយក្រោយពីរង់ចាំអស់ជាច្រើនខែ។លេចសារគាំទ្រ និងជូនពរជាច្រើនជូនចំពោះតារាសម្តែងរូបនេះនិងភរិយា។ កូនស្រីរបស់តារាសម្តែងរូបនេះមានឈ្មោះហៅក្រៅថា Bell ដោយតារាសម្តែងរូបនេះបានបង្ ហាញពីអារម្មណ៍រំភើបរីករាយ ប្រៀបបីដូចហោះនៅលើមេឃ ព្រោះតែកូនស្រីមានសុខភាពល្អ និងមិនធ្វើឲ្យភរិយាលោកមិនលំបាកក្នុងការសម្រាលយូរពេល។ ជាមួយគ្នានេះដែរ បើគិតមកដល់ថ្ងៃនេះទើបរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ តែគេបានចាប់ អារម្មណ៍ថាកូនស្រីលោកមានមុខមាត់យ៉ាងគួរឲ្យក្នាញ់តាំងតែពីតូច ជាពិ សេសនោះគឺច្រមុះធំឡើង ប្រាកដជាមិនបាច់អស់លុយកែកុនបន្ថែមនោះទេ ព្រោះឃើញថាស្រួចខ្លាំងតាំង តែពីប៉ុណ្ណឹងតែម្តង។ក្រោយពីបានឃើញរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាសរសើរ និងចាប់អារមញមណ៍លើមុខមាត់នាងតូចមួយនេះគ្រប់គ្នា ដែលទើបតែកើតសោះ ទម្រង់មុខស្រស់ស្អាតហើយចុះទម្រាំធំឡើងមិនដឹងជាស្អាតបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មាន ហ្វេនជាច្រើននៅតែបន្តអបអរដល់លោក និងភរិយាផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖