អបអរសាទរ!ស្ងាត់ៗ ចែម៉ី អ្នកលក់ឡេសាច់ស្អាតសខ្ចី ឡើងងាជា ឧកញ៉ាទំាងវ័យក្មេង ជាពិសេសនោះគឺ

អ្នកនាង Siv Mey ដែលជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ និងមានសម្រស់ស្អាត ដែលជារើយៗគេសង្កេតឃើញអ្នកនាង តាមរយៈសកម្មភាពមនុស្សធម៏ និងធ្វើបុណ្យជាច្រើន ហើយមហាជនតែងតែស្ងប់ស្ងែង គោរពស្រលាញ់អ្នកនាង ជាខ្លាំង ព្រោះតែអំពើ ចិត្តសប្បុរសរបស់អ្នកនាង។យ៉ាងណាមិញអ្នកនាង អ៊ាន សៀវម៉ី ទើបតែត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ ជាឧកញ៉ាកាលពីពេលថ្មីៗប៉ុណ្ណោះ។ អ្វីដែលគួរសរសើរ គឺអ្នកនាង ត្រូវគេឃើញ បរិច្ចាគកាន់តែច្រើនជួយដល់សង្គម ដោយទើបតែបានបរិច្ចាគ៥០០០០ដុល្លារបន្ថែមទៀត ជួយដល់កាកបាទក្រហម សាខាខេត្តកណ្ដាល កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២០។ នៅក្នុងពិធីនោះ អ្នកនាង ក៏ត្រូវគេឃើញបរិច្ចាគជួយជួសជុលផ្លូវមួយខ្សែនៅទីនោះ ក្នុងទឹកប្រាក់២០០០ដុល្លារ ជួយដល់ជនពិការម្នាក់ក្នុងទឹកប្រាក់ជាច្រើនរយដុល្លារ និង ជួយដល់គ្រួសារអ្នកខ្សត់ខ្សោយជាច្រើនគ្រួសារដែលអ្នកនាង បានជួបនៅក្នុងពិធីនោះ ក្នុងមួយម្នាក់៥០ដុល្លារ ផងដែរ។លោកជំទាវឧកញ៉ា អាន សៀវម៉ី ដែលត្រូវគេដឹងថា គឺជាម្ចាស់ផេក Siv Mey Online Shop បានថ្លែងនៅក្នុងពិធីនោះថា ដោយសារតែនៅថ្ងៃទី៩ ខែ៩ ខាងមុខ គឺជាថ្ងៃខួបកំណើតរបស់លោកជំទាវ និងម្យ៉ាងដើម្បីជាការចែករំលែក ក្ដីស្រលាញ់ ក្នុងឱកាសដែលលោកជំទាវត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ជាឧកញ៉ាផង ទើបលោកជំទាវឧកញ៉ា សម្រេចបរិច្ចាគបន្ថែមជួយកាកបាទក្រហមខេត្តកណ្ដាលដើម្បីអោយគ្រប់៩ម៉ឺនដុល្លារ និងដើម្បីជួយអោយកាកបាទក្រហមកម្ពុជាសាខាខេត្តកណ្ដាល ទទួលបាននូវមូលនិធិ អោយបានច្រើនជាប្រយោជន៍ក្នុងកិច្ចការមនុស្សធម៌ផង។ លោកជំទាវឧកញ៉ា ល្បីឈ្មោះក្នុងពិភពអនឡាញរូបនេះ បន្តថា លោកជំទាវកាន់តែសប្បាយចិត្តថែមមួយកម្រិតទៀត នៅពេលក្រោយបរិច្ចាគជូនដល់កាកបាទក្រហម ក៏បានរួមចំណែកជួយកសាងផ្លូវមួយខ្សែប្រវែងជិត៥០០ម៉ែត្រ នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីអោយសហគមន៍នៅទីនោះ មានផ្លូវស្អាត ធ្វើដំណើរ និង បានបរិច្ចាគជួយដល់ជនពិការមួយរូប និងផ្ដល់ជំនួយដល់គ្រួសារខ្វះខាតមួយចំនួន ដែលមានន័យថា គឺលោកជំទាវបានជួយទាំងស្ថាប័នរដ្ឋ និង គ្រួសារអ្នកខ្វះខាតឯកជន ក្នុងថ្ងៃតែមួយ។ លោកជំទាវឧកញ៉ា បានបញ្ជាក់បន្ថែមថា ហេតុផលដែលលោកជំទាវបរិច្ចាគម្ដងហើយម្ដងទៀត ជួយដល់កាកបាទក្រហមខេត្តកណ្ដាល គឺដោយសារតែលោកជំទាវយល់ថា ទីនោះមានតម្រូវការច្រើនក្នុងការប្រមូលមូលនិធិ និង ចង់បំផុសអោយសប្បុរសជនចាប់អារម្មណ៍ដល់កង្វះខាត របស់កាកបាទក្រហមសាខាខេត្តកណ្ដាលផង សម្រាប់គម្រោងផ្ដល់មូលនិធិ។ លោកជំទាវឧកញ៉ា ប្រកាសជំហរថា នឹងនៅតែបន្តធ្វើសកម្មភាពសប្បុរសធម៌បែបនេះ ដោយមិនដកដៃផងដែរ ដោយសារតែនេះ គឺចំណូលចិត្តរបស់លោកជំទាវ តាំងតែពីនៅជាអ្នកលក់អនឡាញយ៉ាងសាមញ្ញ។នៅក្នុងពិធីនោះ ក៏មានវត្តមាន លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងសប្បុរសជនមួយចំនួនផ្សេងទៀតផងដែរ៕