អបអរសាទរ! ទីបំផុត ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាលកូនដោយសុវត្ថិភាព ជាពិសេសមុខមាត់ខ្ចូតគួរអោយស្រលាញ់ណាស់

ភ្នំពេញ ៖ លោកជំទាវ ឈឺន ស្រីម៉ាច​ ដែលជាភរិយារបស់លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ម្ចាស់បុរីឡេង ណាវ៉ាត្រា សម្រាលបានកូនប្រុសម្នាក់ ដោយជោគជ័យ និងមានសុខភាពល្អថែមទៀតផង។មហា ជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោក ឧកញ៉ា កំពុងទទួលជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនជាបន្តបន្ទាប់ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយថ្មីៗនេះទៀត ខាងផលិតកម្ម Galaxy Navatra ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់ទស្សនិកជនទូទៅ។ក្នុងនាមជាឪពុកម្នាក់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ពិតមានក្តីរំភើបឥតឧបមា ដែលមានឃើញមុខកូនប្រុស និងភរិយាមានសុខភាពល្អ ។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា “រយះពេល5ម៉ោងឆ្លងផុតហើយ អគុណដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យប្រឹងប្រែងយកចិត្តទុកដាក់ បំផុតរហូតទទួលបានជោគជ័យ ហើយសូមអគុណដល់ក្រុមកាងារដែលបានផ្ដល់ឈា ម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់”។យ៉ាងណាមិញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មិនភ្លេច ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ ខាងមន្ទីរពេទ្យ សូរិយា ដែលបានខិតខំប្រឹងប្រែង យកចិត្តទុក ដាក់បំផុតរហូតទទួលបានជោគជ័យ។ លោកក៏ថ្លែងអំណរគុណយ៉ាងខ្លាំង សំរាប់បងប្អូនដែលបានផ្ដល់ឈា មឲ្យភរិយាខ្ញុំ និងអគុណដល់បងប្អូនដែលជួយបារម្ភ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ