ថាចែ ទ្រី ដាណា ទៅមានឡានទំនើច្រើនគ្រឿង តែនេះសូម្បីតំណាងចែកចាយក៌ជិះ Rolls-Royce ដែលជាពិសេសនៅក្មេងល្ហក់អាយុត្រឹមតែ

ហ្វេសប៊ុក ៖ អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួយបណ្ដុះបណ្ដាល និង បង្វឹក ដល់ស្ត្រីខ្មែរជាច្រើនឲ្យចេះរកស៊ី លើមុខជំនួញ លក់ផលិតផល NNP រហូតទទួលបានជោគជ័យ សម្រាប់អាជីវកម្មរបស់ខ្លួន។ អ្នកស្រីទ្រី ដាណា ក៏បានប្រកាសជំរុញលើកទឹកចិត្ត និង បើកឱកាសដល់ស្ត្រី ឬ អ្នកដែលចង់រកស៊ីជាមួយ ក្រុមហ៊ុន ដាណា ទ្រី តាមរយៈក្លាយជាតំណាងចែកចាយផលិតផល NNP ឬ ទិញលក់បន្តផងដែរ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន មានតំណាងចែកចាយ និង សមាជិក៧ម៉ឺន នាក់ នៅទូទាំង ២៥ រាជធានី / ខេត្ត ប្រចាំកម្ពុជា។យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់ប្អូនស្រីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ ថា DaDa NNP ដោយប្អូនស្រីបានធ្វើការបង្ហោះនៅមុននេះបន្តិចថា ៖ ក្ដីស្រម៉ៃ របស់នាងខ្ញុំ អ៊ន់ ធីតា បានសំរេចទៀតហើយចាស៎ NNP ពិតជាផ្ដល់គ្រប់យ៉ាងអោយខ្ញុំ និងគ្រួសារពិតៗ ថ្ងៃនេះនាងខ្ញុំបានទិញ ឡាន Rolls Royce ថែម1គ្រឿងទៀតហើយអ្វីដែលធ្លាប់តែស្រម៉ៃ ឥលូវក្លាយជាការពិតត្រឹមតែរយះពេល 2ឆ្នាំ 6ខែ ដែលនាងខ្ញុំចូលរកសុី ជាមួយក្រុមហ៊ុនNNP ខ្ញុំទទួលបាន សមទ្ធផលជាច្រើនដូចជា ឡាន ជាង5មុឺនដុល្លា 1គ្រឿង , ផ្ទះ2ល្វែង , ដី2ប្លង់ , មុខរបរពិតប្រាកដ ដែលអាច់រកចំណូល បានរាប់មុឺនដុល្លារក្នុង1ខែ ហើយដែលកាន់ពិសេសថ្ងៃនេះនាងខ្ញុំបានទិញ ឡានទំនើប Rolls Royce 1គ្រឿងបន្ថែមទៀតហើយអរគុណជាពិសេសបំផុតចំពោះ លោកអគ្គនាយក ហុីង បញ្ញារិទ្ធ និង លោកស្រី អគ្គនាយិកា ដាណា ទ្រី សំរាប់គ្រប់យ៉ាង លោកទាំងពីរជាអ្នកមានគុណយ៉ាងធំធេង សំរាប់គ្រួសារខ្ញុំ គ្រប់យ៉ាងដែលខ្ញុំមានថ្ងៃនេះ គឺបានមកពី ក្រុមហ៊ុនNNP100% ពិតៗ ហើយបន្ថែមទៀតនោះ គឺខ្ញុំបានភាពជោគជ័យទាំងនេះ មកពី ភាពស្មោះត្រង់ពិតប្រាកដជាមួយក្រុមហ៊ុនNNP100% និង ធ្វើតាមយុទ្ធសាស្រ្តក្រុមហ៊ុនបង្រៀន ព្រោះNNP ធ្វើពិតបានផលពិត 100% ។ក្រោយឃើញការបង្ហោះរបស់ប្អូនស្រីខាងលើហើយស្រាប់តែអ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនដោយអ្នកស្រីបានធ្វើការបង្ហោះថា ៖ នេះជាអ្វីដែលខ្ញុំចង់បាន ចង់ឃើញ ហើយក៏រំភើបជំនួស កាល២ឆ្នាំមុន គាត់ប្រាប់ខ្ញុំថា ធ្វើបុគ្គលិកគេប្រាក់ខែជាង ៣០០ដុល្លារអីហ្នឹង ហើយគាត់ចាប់អារម្មណ៍ចង់ធ្វើជំនួញខ្លួនឯង។គាត់ទើបអាយុជាង ២០ឆ្នាំទេ តែឥឡូវមានផ្ទះ មានគ្រឿងពាក់ពេញខ្លួន ហើយថ្ងៃនេះទើបទិញឡាន Rolls Royce ទៀត ពិតជាអស្ចារ្យមែន។ សរសើរសមត្ថភាពណាស់គាត់ណាស់ អ៊ុន ធីតា កាន់ដេប៉ូ ៣ខណ្ឌ និងខេត្តស្វាយរៀង។ រកស៊ីអីក៏ដោយ ធ្វើការអីក៏ដោយ ឱ្យតែប្រាកដ ច្បាស់លាស់ ប្រាកដជាជោគជ័យដូចគាត់ចឹង ៕