ថាមែនៗ! របាយការណ៌សម្ថកិច្ចបញ្ចាក់ថាទូរដែកចោរគាស់ផ្ទះ Love Riya យកទៅនោះគ្មានដាក់លុយ១រៀលទេគឺទទេព្រោះថា

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា អ្នកនាង Love Riya បានLive វីដេអូ និយាយរឿងរ៉ាងចោរចូលផ្ទះវាយកំទិចជញ្ជាំង ដើម្បីឡើងយកទូរដែកអ្នកនាង Love Riya នេះបើតាមការរៀបរាប់របស់នាងថាចោរជិះ ឡានម កដឹកទូរដែរ១(តូច)ទៅបាត់ ដែលមានលុយសុទ្ធចំនួន៣០ម៉ឺនដុល្លារ តែសំណាងល្អនៅទូរដែក(ធំ) ។ថ្ងៃនេះផងដែរតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១ ០.០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅ លេងខេត្តកំពតដោយបានបិទបារ៉ែតភ្លេីង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ ទី១វិញ បានបិទទ្វារតែភ្លេចចាក់សោរ រួចហេីយ បានធ្វេីដំណេីរចេញពីផ្ទះទាំង អស់គ្នាទៅ។លុះដល់ថ្ងៃទី២ ខែឆ្នាំដដែល វេលាម៉ោង១១ថ្ងៃត្រង់ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញទេីបដឹងថាមានចោរឡេីងចូលលួចទូរដែកតូច គ្មានដាក់លុយអស់ ១ចំណែកឯទូរដែកធំត្រូវបានចោរលេីកមកដាក់នៅសំយ៉ាប ខាងមុខ ក្រៅពីនេះពុំមានបាត់បង់ អ្វីទៀត ឡេី យ ទេីបរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះពិនិត្យកន្លែងកេីតហេតុ និងជួយស្រាជ្រាវរកមុខសញ្ញា យកផ្តន្ទាទោសតាមច្បាប់។ជនរងគ្រោះ០១នាក់៖ ឈ្មោះសេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកេីតហេតុខាងលេី មុខរបរ លក់ឡេ ដែលគេស្គាល់ថាជាអ្នកនាងLove Riya អ្នកលក់ឡេដ៏ល្បីលើបណ្តាញសង្គមហ្វេសបុក ។សម្ភារបាត់បង់៖ ទូរដែកតូច ទទេ(គ្មានលុយ) ចំនួន ០១។ ប្រភព ThmeyNewsសូមទស្សនាវីដេអូខាងក្រោមនេះ

និយាយរឿងចោរ😡

Posted by Love Riya Official on Sunday, August 2, 2020