លែងទុកមុខអោយអ្នករិះគន់ ! ទេព បូព្រឹក្ស បង្ហោះសារព្រលះយកៗ អានរួចឆ្អែតបាយ៣ថ្ងៃ

ភ្នំពេញ ប្រិយមិត្តជាច្រើនច្បាស់បានដឹងហើយថា កំពូលតារាចម្រៀងរ៉េប លោក ជីដេវីត កាលពីប៉ុន្មានថ្ងៃមុននេះបានទិញឡាន សេរីទំនើបមួយគ្រឿង ម៉ាក់ Rolls Royce ឲ្យទេពបូព្រឹក្ស។ ដែលក្នុងនោះក្រោយពីទិញរួចហើយ ក៏មានអ្នកខ្លះចេញមុខមកទើសនឹងមានអ្នកខ្លះទៀតសរសើរទៅដល់ការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរ ដែលនៅវ័យក្មេងសោះអាចមានសមត្ថភាពរកប្រាក់បានច្រើន ហើយអាចនឹងបំពេញក្តីស្រម៉ៃរបស់ខ្លួនឯងបានតាមដែលការគិតចង់បានកន្លងមក។ យ៉ាងណាមិញក្រោយពីទិញឡាន Rolls Royce រួចមិនបានប៉ុន្មានផង ជីដេវីត ក៏បានសម្រេចចិត្តកោរសក់ចូលកាន់ព្រះផ្នួសក្នុងព្រះពុទ្ឋសាសនាភា្លមៗតែម្តងដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលទៅលើសកម្មភាពរបស់កំពូលតារាចម្រៀងរ៉េបខាងលើនេះ។យ៉ាងណាមិញរឿងនេះ មិនទាន់បានចប់ទេ ថ្ងៃនេះផងដែរ ទេព បូព្រឹក្ស បង្ហោះសារមួយឃ្លាផងដែរថា ហើយកាលរឿងឡាននឹងចប់? ហើយម៉េចបានជេរខ្ញុំ គ្រាន់ខ្ញុំទិញឡាន ហេតុអីច្រណែន ហេតុអីពួកអ្នកធ្វើបាបខ្ញុំ ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ