បើកបង្ហាញឡានទំនើបម៉ាក ROLLS ROYCE ពណ៌ខ្មៅក្រិបស្រស់ឥតខ្ចោះ ដេវីត ទិញជូនរំភើបពេកដល់ថ្នាក់ ទេព បូព្រឹក្ស យំក្នុងឡានឥតឈប់

ភ្នំពេញ ប្រិយមិត្តដឹងហើយថា កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីដ គឺជាគូស្នេហ៍នឹងគ្នា ដោយពីមុនអ្នកទាំងពីរជាតារាចម្រៀងនៅក្នុងផលិតកម្មជាមួយគ្នា តែក្រោយមក លោកដេវីដក៍បានចាកចេញ ដើម្បីធ្វើជាអ្នកចម្រៀងឯករាជ្យវិញ តែភាពផ្អែមល្ហែមរបស់អ្នកទាំង២កាន់តែមានភាពផ្អែមល្ហែមឡើង រហូតដល់លោក ដេវីដ សាករូប កញ្ញា បូព្រឹក្សនៅលើដៃថែមទៀតផង។ដោយឡែក ខណចាស់ទុំទាំងសងខាងសុទ្ធតែដឹងលឺហើយ។ ហើយបើតាមដំណឹងលេចលឺពីសមីខ្លួនផ្ទាល់ បានអោយដឹងថា ពួកគាំត់ត្រៀមចូលរោងការឆាប់ៗផងដែល ប៉ុន្តែអ្វីដែលកាន់តែរំភើបនោះខួបស្រលាញ់គ្នា៤ឆ្នំា ដេវី ជូនការដូដ៌មានតំលៃទៅ បូព្រឹក្ស ដែលមិនធ្លាប់មាន គឺរថយ ន្ត Rolls Royceពណ៌ខ្មៅធ្វើឲ្យ ទេព បូព្រឹក្ស រំភើបញញឹមរហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន។ក្នុងនោះផងដែរ មុននឹងទិញកាដូរថយន្តសេរីទំនើបខាងលើ លោកក៏បានធ្វើVlogមួយ ដោយមិនឲ្យគូស្នេហ៍កញ្ញា ទេព បូព្រឹក្សដឹងមុន ដើម្បីយកទៅSurprise ធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស រំភើបរហូតដល់ស្រក់ទឹកភ្នែក ។ ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Surprise new toy ROLLS ROYCE GHOST for my girl

Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary, ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់ពេលនេះ ហើយបងក៏គិតថាកាដូរនេះក៏ជារស់ជាតិជីវិតថ្មីដែលយើងសាងឡើងពីដៃទទេក៏អាចចាត់ទុកជាការចងចាំដ៏ពិសេសពិសាលមួយនៅក្នុងចំណែកជីវិតមួយនេះពួកយើងនឹងដើរទៅមុខជាមួយគ្នារួមសុខរួមទុក្ខរហូតដល់ថ្ងៃចុងក្រោយនៃជីវិតគូរមួយនេះ I Love you @TEP BOPREKហើយជាចុងក្រោយ ក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា ក៏ ដូចជាអរគុណ ហ្វេន សម្រាការលើកទឹកចិត្ត និង ជំរុញអោយពួកយើងឆ្ពោះទៅមុខ ។ សូមចងចាំថា ជឿជាក់លើខ្លួនឯង ក្រោយឈរជំនះនឹងឧបសគ្គជីវិត ដែលជាកម្មផលនៃធម្មជាតិ ភាពអំនត់នឹងនាំអ្នកទៅកាន់ភាពជោគជ័យ ❤️Started from the bottom now we here.https://youtu.be/oQ8CBRAKV5g

Posted by G-Devith on Saturday, July 18, 2020