ហ្វេសប៊ុក ក្នុងគណនីហ្វេសប៊ុក លោក ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងឲ្យដឹងថា “កម្មវិធីពេលល្ងាចក្នុងពិធីខួបកំណើតរបស់ខ្ញុំ១១ ខែកក្កដា ឆ្នាំ១៩៥៤-១១ ខែកក្កដា ឆ្នាំ២០២០ សូមអរគុណដល់ភ្ញៀវកិត្តិយស ប្រមាណជា៤៥០នាក់ ដែលបានមកចូលរួម ពិធីនេះប្រព្រឹត្តទៅ នៅក្នុងតំបន់អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធិសែន ជ័យ” ។កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ឧកញ៉ា ម៉ុង ឫទ្ធី បានបន្តទៀតថា “ពេលព្រឹក ពិធីសាសនា នៅក្នុងកម្មវិធីខួបកំណើតរបស់ខ្ញុំ ១១ ខែកក្កដា ឆ្នាំ១៩៥៤-១១ ខែកក្កដា ឆ្នាំ២០២០ ព្រះសង្ឃនិមន្តមក៧វត្ត ចំនូន៦៧ព្រះអង្គ ទេសនា គ្រែ៧ ចែកអំណោយអោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៧នាក់ ប្រគេនចង្ហាន់ព្រះសង្ឃ រៀបអាហារថ្ងៃត្រង់ជូន អោយដល់ប្រជាពលរដ្ឋក្រីក្រ ភ្ញៀវកិត្តិយសមក
ចូលរួមប្រមាណជា៥០០អង្គ នាក់ សូមអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកចូលរួម”។ក្នុងកម្មវិធីដ៏រីករាយនេះ គេឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ, ស្វាមី ព្រមទាំងកូនស្រីជាទីស្រឡាញ់ មានវត្តមាននៅទីនោះផងដែរ ព្រមទាំងបង្ហោះសារមួយឃ្លា ដ៏មានន័យថា “រីករាយថ្ងៃខួបកំណេីតអ៊ុំគំរប់៦៦ឆ្នាំ ក្មួយសូមជូនពរអោយអ៊ុំមានសុខភាពល្អ និងអាយុវែង”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីនេះទាំងអស់គ្នា ៖