អបអរសាទរ! ភរិយាលោក ជុំ លីណូ សម្រាលបានកូនស្រីនៅមុននេះបន្តិច ជាពិសេសមានមុសមាត់ខ្ចូតគួរអោយស្រលាញ់ដូចម៉ាក់ៗចឹង

ភ្នំពេញ ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំបាន កាលពីជា៦ខែមុន តារាម្រៀងចាស់វស្សា លោក ជុំ លីណូ បានដឹកដៃនារីរូបស្រស់វ័យក្មេងម្នាក់ ទៅថតរូប Pre-Weeding ជាមួយគ្នាយ៉ាងសាកសម និងធ្វើឲ្យបណ្ដាអ្នកគាំទ្រ ភ្ញាក់ផ្អើល និងរំភើបជំនួស ចំពោះដំណឹងដ៏រីករាយនោះច្រើនមិនស្ទើរ។ក្នុងនោះ ក្រោយពីបង្ហាញមុខ គូដណ្ដឹងជាសាធារណនាពេលនោះមក យើងតែងតែសង្កេតឃើញថា ​គូស្នេហ៍មួយគូនេះ បណ្ដើរគ្នាទៅតាមទីកន្លែងនានាជាមួយគ្នាមិនដែលខាន បើទោះជាពេលនេះ មិនទាន់មានដំណឹងនៃការរៀបមង្គលការក៏ដោយ។ដោ យឡែកថ្មីៗនេះ គូដណ្ដឹងរបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្ដាញសង្គម ដែលរូបនោះ បានបង្ហាញផ្ទៃពោះកាន់តែធំទៅៗ ព្រោះកំពុងនឹងពរពោះកូនជាលើកដំបូង បើគិតមកទល់នឹងពេលនេះ នាងមានទម្ងន់បាន ជិតគ្រប់ខែទៅហើយ ដែលជាហេតុធ្វើឲ្យ មហាជនកាន់តែមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ផងដែរ។កាលពីប៉ុន្មានម៉ោងមុននេះ ពិតជារឿងដ៏គួរឲ្យត្រេកអរសម្រាប់លោក ជុំ លីណូ យ៉ាងខ្លាំង ព្រោះគូដ ណ្តឹងបស់លោក បានសម្រាលបានកូនស្រីមុខមាត់គួរឲ្យក្នាញ់ម្នាក់ យ៉ាងជោគជ័យ ថែមទាំងមានសុខភាពល្អទាំងម្ដាយ ទាំងកូន ផងដែរ ដែលដំណឹងដ៏ល្អមួយ លោកបានបង្ហាញវានៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យហ្វេនៗមិនតិចនាក់ឡើយ បានចូលមកអបអរសាទរដល់លោក និងគូដណ្តឹងគ្រប់ៗគ្នា ៕សូមទស្សនារូបភាពខាងក្រោម៖