លោកតាវុិចទ័រ អះអាងម្តងទៀត នីឡា អាចរៀបការលុះត្រាតែ

វ៉ាន់ នីឡា ជាអ្នកកំប្លែងដែលមានរូបសម្រស់ដ៏ទាក់ទាញម្នាក់​ហើយនាងក៏ជាអតីតតាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ផងដែរ។ ស្រីស្រស់តូចតន់រូបនេះក៏ធ្លាប់ឆក់បានតំណែងតួឯកផងដែរ ប៉ុន្ដែអាជីពដែលនាងត្រូវបានគេស្គាល់ច្បាស់នោះ គឺជាអ្នកកំប្លែងរូបស្អាតម្នាក់ប្រចាំនៅ CTN៕ឪពុករបស់តារាកំប្លែងនិងចម្រៀងរូបនេះ លោកតាវ៉ិចទ័រ បានអះអាងថា កូនស្រីរបស់គាត់អាចរៀបការបាន លុះត្រាតែស្ថានភាពអំណោយផល លែងភ័ យពីកូវីដ-១៩ ពិសេស​រដ្ឋាភិបាលបើកឲ្យរៀបចំពិធីមង្គលការឡើងវិញជាចំហដូចមុនបានហើយនោះ នឹងរៀ បចំតែម្ដង។​ លោកថា ​មិនអាចនិយាយមុនថា ​នឹងរៀបការនៅខែ១០ ឬចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បានទេ ព្រោះត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងសិន ព្រោះបើការទៅភ្ញៀវនៅតែបារម្ភកូវីដ-១៩នោះ យើងជាឪពុកម្ដាយក៏ មិនសប្បាយអស់ពីចិត្តដែរ ព្រោះថាធ្លាប់លើកពេលរៀបការនេះ ម្ដងហើយកាលពីខែ៥។លោកតា វ៉ិចទ័រ បានបញ្ជាក់ថា ពេលនេះកូនប្រុសស្រីទាំង២ ស្រលាញ់គ្នា ហើយចុះសម្រុងគ្នាល្អគ្មានបញ្ហាអីទេ។ លោក ថា​ឲ្យតែស្ថានការណ៍កូវីដ-១៩ លែងជាបញ្ហាចោទទៀតហើយ គឺពួកគេទាំងពីរនឹងរៀបការតែម្ដង ព្រោះពេលនេះច្បាស់លាស់ជាមួយគ្នាហើយ។