ញាក់សាច់! ក្រោយបានដឹងតំលៃខ្លួន ពេជ្រ​សោភា និង មាស សុខសោភា ពេលឡើងឆាកម្តងៗគឺរហូតដល់ទៅ

នៅរដូវក្ដៅឆ្នាំ២០២០ កន្លងទៅនេះ គេកត់សម្គាល់ឃើញថា តារាល្បីៗប៉ុនណា ក៏ដេកផ្ទះស្អាតដែរ ព្រោះតែបណ្ដាកម្មវិធីប្រគំតន្រ្ដីនៅតាមខេត្តទាំងឡាយ ត្រូវបានលុបចោលដោយសារតែកូវីដ-១៩ ទើបធ្វើឲ្យពួកគេមានពេលច្រើនងាកមកច្រៀងសម្ដែងនៅតាមបណ្ដាស្ថានីយទូរទស្សន៍។ គេកត់សម្គាល់ឃើញថា តារាស្រីឈានមុខគេ២ដួង គឺមាស សុខសោភា និងពេជ្រ សោភា មានពេលឡើងឆាកទូរទស្សន៍ទាំងឡាយជាញឹកញាប់ទាំងមាស សុខសោភា និងពេជ្រ សោភា មិនដែលនិយាយរឿងតម្លៃខ្លួនរបស់ពួកគេប្រាប់អ្នកកាសែតឡើយ។ប៉ុន្ដែតាមអ្នកគ្រប់គ្រងកម្មវិធីប្រគំតន្រ្ដីតាមបណ្ដាស្ថានីយទូរទស្សន៍ទាំងឡាយ បាននិយាយស្របគ្នាថា សម្រាប់ការច្រៀងតាមប៉ុស្ដិ៍វិញ តារាទាំង២ ស៊ីថ្លៃស្មើគ្នានៅឆ្នាំ២០២០នេះ គឺ១០០០ដុល្លា។ដោយឡែក សម្រាប់ការច្រៀង តាមឆាកតន្ត្រីធំៗនៅតាមបណ្ដាកម្មវិធីជប់លៀង ឬប្រគុំតន្រ្ដីតាមខេត្តវិញ មាស សោភា និងពេជ្រ សោភា ក៏មានតម្លៃប្រហែលគ្នាដែរ គឺស៊ីថ្លៃ៣០០០ដុល្លារដូចគ្នា។ ប៉ុន្តែកម្មវិធីខ្លះ ពួកគេមានការយោគយល់ខ្លះៗដែរ ដោយអាចចុះនៅក្រោមនេះតិចតួច បើអ្នកដឹកនាំកម្មវិធីប្រគំន្រ្ដីនោះ ធ្លាប់រួមការងារជាមួយគ្នាជាយូរឆ្នាំមកហើយ ដោយកម្មវិធីខ្លះ ពួកគេសុខចិត្តទម្លាក់តម្លៃខ្លួនមកត្រឹម២៥០០ដុល្លារប៉ុណ្ណោះ។ ប្រភព នគរធំ