ច្បាស់ការហើយ! ស្រីស្អាតសាច់សខ្ចីញិញត្រូវលោកស័ក៣បា ញ់យប់មិញនោះគឺជា

ខេត្តត្បូងឃ្មុំ ៖  នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ។នារីស្រស់ស្អាតវ័យក្មេងម្នាក់ ត្រូវមន្រ្តីនគរបាលស័ក្តិ៣ម្នាក់ ដែលជាប្រុសស្នេហ៍របស់នាងបា ញ់ប្ រហារ បណ្តាលឲ្យនាងស្លា ប់ ចំណែកជនដៃដលបានបើករថយន្ដគេចខ្លួន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្ដធុនធំ១គ្រឿង ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរផុ ងល លាដ៏ក្បាល និងបែ កគ្រា ប់ភ្នែកចេញក្រៅ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះជីវិត។ជនដៃដល់ មានឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ ជាមន្ដ្រីនគរបាល ពាក់ស័ក្តិ៣ បម្រើការនៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណែក នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យ និងនារីរងគ្រោះជាសង្សានឹងគ្នា ។ មុនពេលកើតហេតុ នារីរងគ្រោះឈរ ជជែកគ្នាជាមួយជនសង្ស័យ ដោយជនសង្ស័យអង្គុយនៅក្នុងឡាន (យោងតាមវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព)។ ពេលកំពុងជជែកគ្នានោះ មិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែជនបង្កដកកាំភ្លើ ងទៅលើនារីរងគ្រោះតែម្ដង បណ្ដាលឲ្យដួលស្លា ប់ភ្លាមៗក្រោមរថយន្ដ។ ក្រោយធ្វើសកម្មភាព ជនបង្កបានចុះពីលើរថយន្ដ ដើម្បីទាញសពជនរងគ្រោះចេញពីក្រោម ហើយបើកគេចខ្លួនតែម្ដង។លោកស្នងការបន្តទៀតថា ក្រោយបើកគេចខ្លួនមិនបានប៉ុន្មានផង ស្រាប់តែជនបង្កបានបើករថយន្ដជ្រុលទៅបុក រថយន្ដយីឌុប១គ្រឿងពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយផុ ងល លាដ៏ក្បាល និងធ្លាយគ្រា ប់ភ្នែកទាំងពីរចេញក្រៅ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ យោងតាមសេចក្ដីរាយការណ៍ពីមន្ទីរពេទ្យ ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យស ពនារីរងគ្រោះ និងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកអាល័យជាពន់ពេក។