អុញចឹងវិញ! ល្បីប្តឹងផ្តល់គ្នាសោះដល់ឥឡូវយាយ ស្រួយ មកលេងចែ កា សម្រាលកូនដល់ពេទ្យម្មងជាពិសេសបានបង្ហោះសារមួយឃ្លាថា​

ជឿជាក់ថាពុកម៉ែពិតជាស្គាល់យាស្រួយអ្នកលក់អនឡាញមានប្រជាប្រិយភាពតាមរយះ វីដេអូកំប្លែងៗ ធ្វើអោយពុកម៉ែសើចសប្បាយនោះយ៉ាងណាមិញ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចែកា បានសម្រាលកូនដោយជោគជ័យហើយ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ នៅឯមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ ។ក្រោយទទួលបានកូនស្រីម្នាក់នេះ ចែកា និងស្វាមី តែងតែបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយខុសពីសព្វដង មើលទៅអ្នកទាំងពីរពិតជាពេញចិត្តខ្លាំងណាស់ នូវសមាជិកថ្មី ដ៏គួរឲ្យក្នាញ់ម្នាក់នេះ។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ យាយស្រួយ បានមកសួរសុខទុក្ខ ចែកា ដល់មន្ទីរពេទ្យ ថែមទាំងពោលពាក្យដ៏ភ្ញាក់ផ្អើលប៉ុន្មានម៉ាត់ថា “ថ្ងៃនេះ យាយស្រួយយកអូន pin pin មកលេង អូន ម៉ូនីតា យាយស្រួយក្មេងស្អាតសា ហាវណាស់”។ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ផងដែរថា ៖ មើលយាយស្រួយអត់ស្គាល់, យាយស្រួយស្អាតណាស់, ខំមើលមុខយូៗទៅទើបដឹងថាយាយស្រួយ, ក្មេងមែនតាបងមើលមិនចង់ស្គាល់ថាយាយស្រួយ ព្រមទាំងនៅមានពាក្យជាច្រើនទៀត ដែលសរសើរពីសម្រស់យាយស្រួយ៕