ញាក់សាច់ម្មង គង់ ចាន់ស្រីមុំ លេងមួយឈុតនេះពេជ្រស្រោបខ្លួនតែម្តង…មិនបានច្បាស់ស្តាយក្រោមមិនខាន(មានរូបថតច្រើន)

ភ្នំពេញ៖ រំលឹកទៅដល់ឈ្មោះតារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំ ប្រិយមិត្តជាច្រើនពិតជាបានដឹងហើយថា នាងជាតារាស្រីម្នាក់ដែលមានសំណាង បានរស់នៅក្នុងគ្រួសារដែលពោរពេញដោយសុភមង្គល មានស្វាមីជាទីស្រលាញ់ ចាំថែរក្សាការពារជានិច្ច ចំណែកឯជីវិតឯកជនរបស់នាងក៏បានធ្វើឲ្យអ្នកគាំទ្រ ជាច្រើន ពិតជាពេញចិត្ត និងប្រាថ្នាចង់បានបែបនេះយ៉ាងខ្លាំង។ដោយឡែក បើនិយាយពីរឿងតែងខ្លួន រាល់ពេលចូលរួមកម្មវិធីម្តងៗវិញ ឃើញថានាងតែងតែរៀបចំខ្លួនយ៉ាងស្រស់ស្អាតជានិច្ច ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាស្រីរូបនេះបានបណ្តើរស្វាមីជាទីស្រលាញ់ចូលរួមកម្មវិធីមួយ ដែលបានរៀបចំខ្លួនជាមួយនឹងរ៉ូបពណ៌មាសភ្លឺចែងចាំង យ៉ាងស្រស់ស្អាត មិនចាញ់កូនក្រមុំប៉ុន្មាននោះទេ។មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានរំលេចជាមួយនឹងគ្រឿង អលង្ការថ្លៃជាច្រើនម៉ូត ដែលធ្វើឲ្យសម្រស់របស់ម្តាយសម័យថ្មីរូបនេះ កាន់តែស្រស់ស្អាតលេចធ្លោជាងគេនៅក្នុងកម្មវិធី។ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតមិនអាចទប់មាត់ មិនសរសើរមិនបាននោះទេ ព្រោះថានាងពិតជាស្រស់ស្អាត ក្មេងជាងវ័យ ទោះបីជានាងមានកូន និងគ្រួសាររួចទៅហើយ៕សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖