ហ្វេនៗសង្ស័យ ឪក សុគន្ធកញ្ញា ក្រោយឃើញរូបភាពខ្ទាតពោះ

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ជាជីវិតគូដែលមនុស្សគ្រប់គ្នា តែងប្រាថ្នាចង់បាន ព្រោះថា ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញសេចក្ដីស្រលាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារ ឲ្យគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម បើទោះជារវល់ការងាររៀងខ្លួនច្រើនក៏ដោយ ប៉ុន្តែពួកគេ មិនដែលភ្លេចបង្ហាញឲ្យមហាជនបានឃើញរាល់សកម្មភាពរបស់ពួកគេ ដែលធ្វើឲ្យហ្វេនៗលួចច្រណែននោះទេ។​ តាមរយៈរូបភាពទាំងនេះ គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា មានពោះខ្ទាតធំប្លែកទោះបីនាងលេងស្ទីលពាក់អាវបែបរលុងៗដែលគេសង្ស័យថា នាងអាចនឹងពពោះកូនទីពីរ ។ ពេលនេះដែរកូនប្រុសទីមួយ អូនឆលី ក៏មានវ័យជាង ៧ ខែហើយដែរ ។ កន្លងមក ឱក សុគន្ធកញ្ញា ធ្លាប់លើកឡើងថានាងចង់បានកូនច្រើន ដូនេះបើតាមវ័យតារាចម្រៀង ឱក សុគន្ធកញ្ញា អាចនឹងសម្រុកយកកូនទីពីរក៏ថាបាន ។ថ្វីដ្បិតមានស្វាមី និង កូនក៏ ពិតមែន ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រពីសំណាក់យុវវ័យ ក្រោយពីនាងវិលចូលសិល្បៈវិញ ។ក្នុង នោះ ឱក សុគន្ធកញ្ញា កាន់តែក្តោបបានការងារថ្មីៗជាច្រើនដែលមានទាំងចម្រៀង និង ការថតស្ប៉តពាណិ ជ្ជកម្មជាបន្តបន្ទាប់ ។ បើនិយាយពីការលេងស្ទីលតែងខ្លួនរបស់នាងវិញក៏កាលីបនិង ទាន់សម័យផងដែរ ។ ឱក សុគន្ធកញ្ញា ក៏ត្រូវបានអ្នកគាំទ្រសរសើរថាជាតារាដែលជោគជ័យទាំងព្រមមិនថាការងារ និង ស្នេហា ។ ជាក់ស្តែងស្វាមីរបស់នាងលោក អ៊ឹង សុខលី តែងតែលើកទឹកចិត្តដល់រូបនាងនៅពេលមានបញ្ហានានាកើតឡើង ៕