អបអរសាទរ! តូតា កំពុងមានសមាជិកថ្មី ក្រោយ​រៀបការបានចំនួន

តារាសម្តែងល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដោយបានបញ្ចប់ភាវនៅលីវរបស់ខ្លួនកាលពីថ្មីៗកន្លងទៅនេះ  ដើ​ម្បីដើរទៅមុខជាមួយនឹងជីវិតគូរស្រករ កសាងគ្រួសារថ្មី។ក្រោយពីស្ងាត់ពីសិល្បៈមួយរយៈ នៅពេលដែល​រៀបការរួច ពេលនេះ តារាសម្តែងស្រីដ៏ល្បី អ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញការភ្ញាក់ផ្អើល ឲ្យហ្វេនៗរបស់នាង ដោយនាង កំពុងតែពរពោះកូនដំបូង ជាមួយនឹងស្វាមីរបស់នាង។ចំពោះរូបថតដែលរូបនាង​ទើបតែបង្ហោះ កាលពីប៉ុន្មាននាទីមុននេះ បានឲ្យឃើញថា ពោះរបស់តូតា ក៏ធំខ្លាំងដែរ តែមិនមានអ្នកណាបានដឹងនោះទេ ដោយសារតែ រូបនាង តែងតែពាក់អាវរលុងៗ ទើបធ្វើឲ្យគ្រប់គ្នា មិនចាប់អារម្មណ៍ ហើយណាមួយ មិនមែននាង ចង់លាក់លៀមទេ តែរូបនាង ចង់Surprise មហាជនច្រើនជាង។ សូមទស្សនារូបភាពខាងក្រោមនេះ