ឱក សុគន្ធកញ្ញា៖បើដឹងថាមានកូនសប្បាយយ៉ាងនេះម្លេះគួរតែ

ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ជាជីវិតគូដែលមនុស្សគ្រប់គ្នា តែងប្រាថ្នាចង់បាន ព្រោះថា ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញសេចក្ដីស្រលាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារ ឲ្យគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម បើទោះជារវល់ការងាររៀងខ្លួនច្រើនក៏ដោយ ប៉ុន្តែពួកគេ មិនដែលភ្លេចបង្ហាញឲ្យមហាជនបានឃើញរាល់សកម្មភាពរបស់ពួកគេ ដែលធ្វើឲ្យហ្វេនៗលួចច្រណែននោះទេ។ក្នុងនោះផងដែរ បើទោះតារាចម្រៀ ង រូបនេះ ជាប់រវល់ក្នុងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏រូបគាត់មិនភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនកូនប្រុសរបស់ខ្លួ​ន។ជាក់ស្តែងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ឱក សុគន្ធកញ្ញា និងស្វាមី បាននាំកូនប្រុស ទៅលំហែកាយ ដល់ខេត្តសៀមរាប ព្រមទាំងផ្តិតយករូបភាពស្អាតៗនៅទីនោះមកបង្ហាញអ្នកគាំទ្រ។ ក្រោយសប្បាយរីករាយខ្លាំង ក្នុងជួបជុំជាមួយក្រុមគ្រួសារបែបនេះ ធ្វើឲ្យ ឱក សុគន្ធកញ្ញា ពោលពាក្យប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា “បើដឹងថាមានកូនសប្បាយយ៉ាងនេះ យកគ្រួសារតាំងពីក្មេង នេះជារូបថតដំណើរកម្សាន្ត​គ្រួសាររបស់​ខ្ញុំ ចឹងកុំភ្លេច​រង់ចាំ​ទស្សនា Video​ Vlog​ របស់​ពួក​យើង​ទាំង​អស់​គ្នា​ណា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖