ផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅលើ Love Riya ក្រោយស្លៀកពាក់ពណ៌ឆើតឆាយទៅបុណ្យ៧ថ្ងៃ ស្រាប់តែអ្នកនាង ខាត់​សុឃីម ដាក់មួយឃ្លាអោយថា

សូមរំលឹកឡើងវិញថា កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ រីឯស​ ពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខ​ណ្ទព្រែកព្នៅ ភ្នំពេញ។កាលពីថ្មីៗនេះ អ្នកនាង រីយ៉ា ស្រាប់តែត្រូវបាន អ្នកលេងបណ្ដាញសង្គម ចេញមក​រិះគន់ចំពោះការតុបតែងខ្លួន របស់នាង ពេលទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ លោកឪពុក របស់អ្នកនាង ខាត់ សុ​ឃីម ដែលនៅក្នុងនោះមានការលើកឡើងថា អ្នកនាង រីយ៉ា មានការស្លៀកពាក់សម្លៀកបំពាក់មានពណ៌ស្រស់ ព្រមទាំងតុបតែងមុខមាត់ ទៅចូលរួមពិធីថែមទៀត។ដោយឡែក មិនយូរប៉ុន្មាន អ្នកនាង រីយ៉ា ក៏បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម ដើម្បីបកស្រាយទៅលើពាក្យរិះគន់ទាំងនោះ ដោយនាងបានរៀបរាប់ពីមូលហេតុ ដែលស្លៀកពាក់បែបនេះ ទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ ដោយបានប្រាប់ថា អ្នកនាង មិនបានដឹងថា ថ្ងៃនេះជាថ្ងៃបុណ្យ ៧ ថ្ងៃលោកឪពុក របស់អ្នកនាង ខាត់ សុឃីម នោះទេ ហើយនៅពេលដែលដឹងហើយ អ្នកនាងពិតជាមានភាពអាសន្នខ្លាំងដោយមិនដឹងថាត្រូវស្លៀកអ្វី ហើយចំពោះការតុបតែងមុខមាត់វិញ អ្នកនាងក៏បានបន្ថែមថា ការយតុបតែងនេះ អ្នកនាងបានធ្វើតាំងពីព្រឹកមកម្លេះ ម៉្យាងវិញទៀត នាង គ្រាន់តែចង់ធ្វើយ៉ាងណាដើម្បីឲ្យទៅដល់រោងបុណ្យបានលឿនប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះគឺ អ្នកនាង ខាត់ សុឃីម បានបកស្រាយថា មិនសំខាន់ទៅលើការស្លៀកពាក់នោះទេ ឲ្យតែមានចិត្តជ្រះថ្លាបានមកចូលបុណ្យ ផងដែរ៕​សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖