ក្រោយព្យុះភ្លៀងចប់! អ្នកនាង ឪក សុគន្ធកញ្ញា មានដំនើរកំសាន្តជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយ និងមានសុភមង្គលព្រោះថា

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយសារតែមានបុរសម្នាក់ឈ្មោះ Aok Bony ឱក បូនី បានអះអាងថាខ្លួនជាឪពុករបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងបានធ្វើការហែកហួរ អំពីរឿងរ៉ាវបែក បាក់​ គ្រួសារ និងបង្ហោះសារថា ឱក សុគន្ធកញ្ញា មិនស្គាល់ឪ។ក្នុងនោះដែរលោក ឱក បូនី បានបង្ហោះសារនៅលើ Facebook ភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា “ ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ” យ៉ាងណាមិញក្រោយពីរឿងរ៉ាវបានស្ងប់ស្ងាត់ គេសង្កេតឃើញអ្នកនាង មានដំនើរកំសាន្ត នៅ/ខេត្តយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារ  ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ