ក្នុងពិធីបុណ្យគំរប៧ថ្ងៃឪពុកអ្នកនាង ខាត់ សុឃីម មានវត្តមានតារាល្បីៗជាច្រើនដួងបានចូលរួម ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត (មានវីដេអូ)

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា លោក លាវ ខាត់ ឪពុកបង្កើតរបស់អ្នកស្រី ខាត់ ខាត់ សុឃីម ទទួលមរណភាព នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្នងជន្មាយុ៦៧ឆ្នាំ ដោយជំងឺលើសឈាម។ នេះបើតាមលោក អ៊ិន ផាណូ ជាស្វាមីរបស់អ្នកស្រី ខាត់ សុឃីមកូនៗរបស់លោក ភាគច្រើន ដូចជា អ្នកស្រី ខាត់ សុខឃីម និង លោក ខាត់ ចំរើន ជាដើម បានទទួលជំនាញផ្នែកសិល្បៈបុរាណឬសិល្បៈបែបប្រពៃណីនេះពីលោក។ ពួកគាត់ បានល្បីល្បាញ ដោយសារតែជំនាញសិល្បៈបុរាណនេះ។មិនត្រឹមតែប៉ុណ្ណោះ មជ្ឈដ្ឋានខ្លះ ចាត់ទុកត្រកូលខាត់ ថាជាត្រកូលដែលមានពហុជំនាញផ្នែកសិល្បៈ ព្រោះសមាជិកគ្រួសារមួយនេះ មិនមែនចេះតែសិល្បៈបុរាណឡើយ តែថែមទាំងមានជំនាញផ្នែកសិល្បៈសម័យថែមទៀត មានអ្នកស្រី ខាត់ សុឃីម ជាដើម៕នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺដល់ពិធីបុណ្យខួបគម្រប់៧ថ្ងៃ របស់ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម ហើយ ដែលបានរៀបចំធ្វើឡើងនៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទ ព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងនោះ គេឃើញវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នក​សិល្បៈ​ជើង​ចាស់​ផ្នែក​អាយ៉ៃ​ អ្នក​ស្រី​ យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា, Love Riya និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ស្ថិតក្នុងឱកាសនោះ គ្រប់គ្នាដែលមកចូលរួម​ បានបង្ហាញទឹកមុខដ៏ក្រៀមក្រំបំផុត ព្រមទាំងបានចូលរួមរំលែកទុក្ខគ្រួសារនៃសពផងដែរ ដែលបានបាត់បង់មនុស្សដ៏សំខាន់បំផុត ក្នុងគ្រួសារ ដែលគ្មានអ្វីកាត់ថ្លៃបាន។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

មកបុណ្យ៧ថ្ងៃ ឪពុកបងស្រី ខាត់ សុឃីម

Posted by Alex Chandra on Saturday, June 27, 2020