ប្រពៃណាស់! អ្នកនាង Love Riya ទៅចូលរួមបុណ្យ៧ថ្ងៃរបស់ឪពុកអ្នកនាង ខាត់ សុឃីម ផ្ទាល់តែម្តងជាពិសេសបានបង្ហោះសារមួយដែរថា

ភ្នំពេញ លោកតា លាវ ខាត់ តន្រ្តីករបុរាណជើងចាស់ និងជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុខឃីម បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០នេះ។ នេះបើតាមការបញ្ជាក់ក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុខឃីម ផ្ទាល់។អ្នកនាង ខាត់ សុខឃីម បានប្រកាសពីមរណភាពឪពុកទាំងក្ដុកក្ដួលថា លោកឪពុកអ្នកនាង ឈ្មោះ លាវ ខាត់ ទទួលមរណភាពក្នុងជន្មាយុ ៦៧ វស្សាដោយរោគាពាធ។ សពនឹងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកឪពុកអ្នកនាងផ្ទាល់គឺ ភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះផងដែលគេសង្កេតឃើញ អ្នកសិល្បះ​បុគ្គលល្បីៗក៌ដូច ញាតិមិត្តជិតឆ្ងាយ បានចូលរួមជាច្រើនក្នុងថ្ងៃបុណ្យគំរប៧ថ្ងៃនេះជាពិសេស អ្នកនាង Love Riya អ្នកលក់ឡេមានប្រជាប្រិយភាព បានចូលរួមផងដែរ ជាពិសេសបានបង្ហោះរូបនិងសារមួយឃ្លាថា ថ្ងៃនេះនាងខ្ញុំlove Riya បានចូលរួមរំលែកទុក្ខក្នុងពិធីគំរប់ខួប7ថ្ងៃលោកឱពុករបស់បងស្រី ខាត់ សុឃីម សូមឧទ្ទិសកុសលផលបុណ្យទាំងអស់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងណា៎