ក្រោយផ្ទុះរឿងម្សិលមិញរួចស្រាប់តែលោក ឆន សុវណ្ណរាជ បង្ហោះរូបស្វីតនេះនិងភ្ជាប់ជាមួយសារមួយឃ្លាទៅអ្នកនាង ឪក សុគន្ធកញ្ញា ថា

ប្រិយមិត្តជ្រាបច្បាស់រួចហើយថារឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីម្សិលមិញនោះកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឱក បូនី ដែលជាឪពុករបស់តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានបញ្ចេញសារបែបអន់ចិត្តចំពោះអ្នកចម្រៀងរូបនេះថា កូនមិនស្គា លឪ តែលោកថា ទោះជាសុគន្ធកញ្ញា មិនស្គាល់លោកជាឪពុក ក៏លោកមិនប្រកាន់កូនស្រីដែរ។លោកឱក បូនី សរសេរថា “ទោះជាកូន មិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ”។យ៉ាងណាមិញក្នុងនោះមានហ្វេនៗជាច្រើនបានខំមិនលើកទឹកចិត្តអ្នកនាងជាច្រើន និងអោយអ្នកនាងរឹងមុំា បន្តទៀត ចំនែកឯក្រឡេកទៅមើលហ្វេសប៊ុករបស់ លោ ក ឆន សុវណ្ណរាជវិញបានបង្ហោះថា អារម្មណ៍ពេលនេះចង់ស្តាប់បទចំរៀងមួយបទ ព្រោះគេមិនមែនយើង ច្រៀ​ងដោយមនុស្សស្រីដ៏រឹងមាំម្នាក់ ជាidol របស់អ្នកទាំងអស់គ្នា @sokunkanha តោះស្តាប់បទនេះជាមួយខ្ញុំនឹង@sokunkanha ទាំងអស់គ្នាណា #ព្រោះគេមិនមែនយើង ដោយភ្ជាប់រូបភាពខាងក្រោមនេះ