អបអរសាទរ! ថ្ងៃនេះអ្នកនាង ឪក សុគន្ធកញ្ញា បានក្លាយទៅជា ទូតសុច្ឆន្ទៈរបស់

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់កំពូលតារាចំរៀងមានប្រជាប្រិយភាពនិងទទួលបានការគំាទ្រពីមហាជនជាច្រើន គឺអ្នកនាង ឪក សុគន្ធកញ្ញា យ៉ាងណាមិញ នេះបើយោងតាមហ្វេសប៊ុករបស់ Chip Mong Land បានបង្ហោះសារាមយរូបភាពជាច្រើនថា ស្វាគមន៍​ អ្នកនាង Aok Sokunkanha – ឱក សុគន្ធកញ្ញា មកកាន់គ្រួសារ ជីប ម៉ុង លែន ក្នុងនាមជាតារាតំណាង (ទូតសុច្ឆន្ទៈ) និងជាអតិថិជនផ្ទាល់របស់ ជីប ម៉ុង លែន។ចំនែកក្រលេ​កទៅមើលគណនី្យហ្វេសប៊ុករបស់ អ្ននាងផងដែល បានបង្ហោះសារថា ថ្ងៃនេះ​នាងខ្ញុំ ពិតជាមានកិត្តិយសដែលត្រូវ​បានជ្រើសរើស​ជាទូតសុចន្ទៈផ្លូវការរបស់ក្រុមហ៊ុនអភិវឌ្ឍ​ចលនទ្រព្យ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនឈា​នមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​គ្នា​បន្តតាមដានសកម្មភាព និងការពាំនាំនូវអ្វីដែលថ្មីៗប្លែកៗជាមួយនាងខ្ញុំបន្តទៀត!​ សូមទស្សនារូបភាពខាងក្រោមនេះ