ញាក់សាច់! តោះទៅមើលវីឡាដែល Love Riya ធ្វើទុកអោយកូនទែនទែន​ នៅពិតជាធំខ្លំាងចំនែកដេគ័រខាងក្នុងមិនបាច់និយាយទេគឺថាដូចផ្ទះសេដ្ឋីចឹង

ភ្នំពេញ មហាជនពិតជាស្គាល់ អ្នកលក់ឡេដែលមានប្រជាប្រិយភាព និង មានអ្នកគាំទ្រជាច្រើន មិនចាញ់អ្នកសិល្បៈប៉ុន្មានឡើយ។ កន្លងមក នាងក៏ធ្លាប់លេចមុខនៅក្នុងការផ្សាយពាណិជ្ជកម្មទឹកដោះគោ និងធ្លាប់លើកឡើងថានាងក៏មានបំណងចង់ចូលប្រឡូកក្នុងសិល្បៈផងដែរ។មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងទទួលបានការ​កោតសរសើរពីមនុស្សជាច្រើន បើទោះបីជាខ្លួន មានឈ្មោះស្រ្តីមេម៉ាយក៏ពិតមែន តែនាងមានការតស៊ូខិតខំប្រឹងប្រែង ជម្នះគ្រប់ឧបសគ្គ រហូតមានភាពជោគជ័យដូចសព្វថ្ងៃនេះ ដែលនាងក៏តែងតែបង្ហាញពីជីវិតដ៏ហ៊ឺហារ ក្នុងភាពស្រណុកសុខស្រួល ជាមួយនឹងការប្រើប្រាស់របស់របរដ៏ទំនើបៗ មិនថា ផ្ទះ ឡាន ឬគ្រឿងអលង្កានោះទេ។លើសពីនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង រីយ៉ា កាន់តែធ្វើឲ្យមហាជនជាច្រើន បើកភ្នែក ធំៗ ចំពោះទិដ្ឋភាពផ្ទះវីឡាដ៏ស្កឹមស្កៃ ដែលនាងបានបង្ហាញនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ វាគឺជាផ្ទះវីឡាដ៏ធំប្រណីត ទាំងទីធ្លា និងផ្នែកខាងក្នុងផ្ទាល់ ដោយមានការរចនាម៉ូតយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែកស្ទើរតែគ្រប់ជ្រុងជ្រោយនៃបរិវេណផ្ទះទាំងអស់ ដែលអ្នកណាៗបានឃើញហើយ លាន់មាត់សរសើរគ្រប់គ្នា តែម្ដង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ