ថាអីចេះខុស! ទីបំផុតរកឃើញមូលហេតុនំាអោយមាន ផ្សែងកខ្វក់នៅបំាងកកហើយគឺមកពី…….

ថៃ ៖ប្រិយមិត្តពិតជាបានដឹងរួចហើយអំពីខ្យល់កខ្វក់នោះ ទាក់ទង​នឹង​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ឲ្យ​សាលារៀន​និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​បិទ​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​ក្នុង​គោល​បំណង​ការពារ​សុវត្ថិភាព​ ​សុខភាព​របស់​សិស្ស​ និស្សិត​ទាំង​អស់។​ ​លើសពីនេះទៅទៀត ស្ថាន​ទូត​ឯក​អគ្គរាជទូត​កម្ពុជា​សូម​អំពាវនាវឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ មាន​វត្ត មាន​នៅ​ក្នុង​ប្រទេស​ថៃ​ទាំងអស់​មេត្តា​ថែរក្សា​សុខភាព​ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដោយ​ពាក់​ម៉ាស់​ការពារ​ប្រភេទ​ N95»លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះថា «​រដ្ឋាភិបាល​សូមទោស​ចំពោះ​ភាព​រអាក់រអួលដែល​បណ្តាល​ឱ្យ​មាន​បញ្ហាលំបាក​ទាំងនេះ​​ ហើយ​សូម​អរគុណ​គ្រប់​គ្នា ចំពោះ​ការ​ជួយគាំទ្រ និងមាន​កិច្ច​សហប្រតិបត្តិការ​» ។ បរិមាណ​បំណែក​ធូលី​តូច​ល្អិតដែល​អាច​បង្ក​គ្រោះថ្នាក់នៅ​ក្នុង​អាកាស​ពណ៌​ប្រផេះ បាន​និង​កំពុង​គ្របដណ្ដប់​លើ​ទីក្រុង​បាងកក និង​ខេត្ត​ជាប់​ៗ​គ្នាស្ទើរតែ​រាល់ថ្ងៃ ចាប់តាំងពី​ចុងខែធ្នូ​មក ដែល​អាច​មាន​ឥទ្ធិពល​យូរអង្វែង​លើ​សុខភាពមនុស្ស ​និងសត្វ ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ថៃ​ខឹងសម្បារ និង​ត្អូញត្អែរអំពី​បញ្ហា​លំបាក​ក្នុង​ការ​ដកដង្ហើម និង​ជំរុញ​អោយ​រដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ច្បាស់លាស់ ។លោក​ប្រា​យុទ្ធ ក៏​បានស្តីបន្ទោស​ និង​អំពាវនាវ​ផង​ដែរ ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ប្រើ​ប្រេងម៉ាស៊ូត ត្រូវ​កាត់​បន្ថយ ពោល​គឺ​ត្រូវ​ប្រើប្រាស់រថយន្ត​របស់​ពួក​គេ​ នៅ​លើមហាវិថីក្នុង​ក្រុង​បាងកក នៅ​ពេល​ដែល​ចាំបាច់ តែ​ប៉ុណ្ណោះ ។  លោកបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ចូរ​ជៀសវាង លែង​ប្រើ​យានយន្ត​ដែល​ចាក់​ប្រេងម៉ាស៊ូត​ទាំង​អស់នោះ រហូត​ទាល់តែ​អ័ព្ទ បាន​ធូរស្រាល​” ។ចំពោះ​មូលហេតុ​ចម្បងនៃ​អ័ព្ទ ដោយសារ​តែ​យានយន្ត​ប្រើ​ប្រេងម៉ាស៊ូត​នេះ លោក​ប្រា​យុទ្ធ បាន​ណែនាំ​ថា “​ដើម្បី​ជាដំណោះស្រាយ​យូរអង្វែង យើង​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ដែល​មាន​រួម​បញ្ចូល​ស្តង់ដារ​ប្រេង និង​ម៉ាស៊ីន​ស្តុក​ផ្សែង ។ យើង​នឹង​មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​ជា​ច្រើន ដែល​ផ្តល់​ជូន​នូវ​ជម្រើស​បរិស្ថាន និង​ចាប់ផ្តើម​ការ​លើកកម្ពស់​រថយន្ត​បរិស្ថាន ឬ​រថយន្ត​អគ្គី​ស​នី​» ។ទន្ទឹម​នឹង​នេះដែរ ប្រតិបត្តិការ​បាញ់​ទឹកប្រយុទ្ធ​ប្រឆាំងនឹង​ផ្សែង​អ័ព្ទ បាន​បន្ត​ធ្វើ​ជា​ច្រើន​កន្លែង ក្នុង​ទីក្រុង​បាងកក ។ មាន​ទាំង យន្តហោះ​គ្មាន​មនុស្ស​បើក និង​ម៉ាស៊ីន​បាញ់​ទឹក​(​រ៉ូ​ប៉ូ​ត​) និង​ភ្នាក់ងារ​អង្គភាព​ពន្លត់អគ្គីភ័យ ។ ទឹក​ក៏​កំពុង ត្រូវ​បាញ់​ពីលើ​ដំបូលនៃ​អគារ​ខ្ពស់​ៗ ក្នុងក្រុងបាងកក​ ។ យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​អាច​គ្របដណ្តប់ ផ្ទៃដី​ប្រមាណ ០,១៦ហិ​កតា ក្នុង​ប្រតិបត្តិការ​បាញ់​ទឹក​មួយ​ជើង ។ឧត្ដមសេនីយ៍ឯក​កងទ័ព​ថៃ​មួយ​រូប បាន​និយាយ​ថា កងកម្លាំង​របស់​លោក កំពុង​ធ្វើ​យ៉ាង​សកម្ម ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​បំពុលបរិស្ថាន​ផង​ដែរ ។ លោក​ថា «​ប្រជាជន​ថៃ​គ្រប់​រូប​ក៏​គួរ​ចូលរួម​ជួយ​ផង​ដែរ​, កុំ​បន្ទោស​រដ្ឋាភិបាល​, វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់​គ្នា​» ៕ទោះជា​យ៉ាងណា រដ្ឋបាល​ក្រុង​បាងកក និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា បាន​ចាត់វិធានការ​មួយ​ចំនួនរួចទៅហើយ​ ដើម្បី​បន្ធូរបន្ថយ បញ្ហា​នៅ​តំបន់​ដែល​មាន​ផ្សែង​អ័ព្ទ​ខ្លាំង ។ មានក្រុម​មន្ត្រី បាន​ចាប់ផ្តើម​ធ្វើការ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​លើ​រោងចក្រ​ឧស្សាហកម្ម ដោយ​ធានា​ថា គ្មាន​ផ្សែង​ពុល​ចេញពី​បំពង់ផ្សែង​របស់​ពួក​គេ​ទេ ។ ផ្លូវថ្នល់ ត្រូវ​បាន​គ្រប់គ្រង និង​ហាមប្រាម​ជា​ទៀងទាត់ ។ អាជ្ញាធរ​ក្រុង​បាងកក​ចេញ​បទបញ្ជា​បិទ​សាលារៀន​៤៣៧ កន្លែង កាលពី​ថ្ងៃ​ពុធ និងគ្រោងបិទបន្តដល់សាលាឯកជន វិធានការ​នេះ​នឹង​មិន​មាន​រថយន្ត​សាលា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ ។ ហើយ​ថែម​ទាំង​បាន​ស្នើ​សុំ​ឲ្យ​ប្រជាជន​កុំ​អុជ​ធូប និង​ក្រដាស​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ថែម​ទៀត​ផង ។ ចេញទៅណាមកណា តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស ។ ប្រភព KBN