អ្នកនាង ចាន់ កែវនិមល រំជួលចិត្តក្រោយបានឃើញវីដេអូអ្នកនាង ឪក សុគន្ធកញ្ញា យំរៀបរាប់អំពីជីវិតបែកបាក់គ្រួសារចុងក្រោយក៌បានបង្ហោះសារមួយដែលថា

ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គមម្សិលមិញនេះ យ៉ាងណាមិញ ងាកមកចាប់អារ​ម្មណ៍វីដេអូឃ្លីបមួយដែលជាវីដេអូចាស់ បានបង្ហាញពីសកម្មភាពរបស់អ្នកនាង ឱក សុគន្ធ​កញ្ញា និយាយរៀ​បរាប់ទាំងទឹកភ្នែកអំពីរឿងរាវជីវិតដ៏ជូចត់របស់នាង ក្នុងនោះនាងបានបង្ហើបថា នាងបែកបាក់គ្រួសារតាំងពីតូ​ចមកម្ល៉េះ ។សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានការបកស្រាយអ្វីចេញពីមាត់តារាចម្រៀងស្រីជួរមុខក្នុងផលិតកម្មហង្សមាសរូបនេះនៅឡើយ ទាក់ទងនឹងករណីដែលថា នាងមិនទទួលស្គាល់ឪពុកបង្កើត ហើយតាមរយៈវីដេអូឃ្លីបមួយនេះ ក៏អាចឲ្យទស្សនិកជនដឹងពីអារម្មណ៍របស់នាងខ្លះៗផងដែរ ៕​​ចំនែក ឯហ្វេសប៊ុកអ្នកនាង ចាន់ កែវនិមល វិញក៌បានបង្ហោះសារមួយនេះផងដែរថា មនុស្សរឹងមាំរបស់បង Aok Sokunkanha  មិនត្អូញត្អែរ ,មិនរអ៊ូរ, មិនទាមទារអោយគេអាណិត , ប្រឹងជំនះគ្រប់រឿងរ៉ាវក្នុងជីវិត ទាំងនេះហើយគឺជាគាត់ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអុខាងក្រោមនេះ

Posted by GOD Fashion online on Thursday, June 25, 2020