ព្រឺក្បាលខ្ញាកៗ! កុំច្រឡំថាដើមពោធិ៍ចាំស្នេហ៍ណា ដើមនេះសុទ្ធតែព្រាយក្បាល៨ ដល់យប់ឡើងវិញឃើញសុទ្ធតែ

ខេត្តបាត់ដំបង ៖  ងាកមកមើលដើមពោធិ៍ នៅចំកណ្តាលផ្លូវបេតុង១ខ្សែ ស្ថិតនៅភូមិអូរតាគាំមួយ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង នេះវិញ វាមិនមែនជាដើមពោធិ៍ចាំស្នេហ៍ សាសងសម្តីបងអូនទេ តែជាដើមពោធិ៍ស្រៀវឆ្អឹងខ្នង ភ័យបះសក់ គ្មានអ្នកណាម្នាក់ហ៊ានប៉ះពាល់វាឡើយ ព្រោះដើមពោធិ៍នេះ មានព្រាយក្បាល៨ទាំងហ្វូងអាស្រ័យនៅ ពេលយប់ឡើងមានភ្លើងពពួកអមនុស្សហោះចេញចូល ដូចជិះឡានម៉ូតូចូលក្នុងវត្តពេលមានបុណ្យកឋិន។តាមសម្តីបុរសវ័យចំណាស់ម្នាក់ឈ្មោះប៉ន វឿត អាយុ៨៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានរៀបរាប់ថា កាលពីដើមឡើយ គឺជាតំបន់នេះគឺជាព្រៃរហោស្ថាន មានតែផ្លូវរទេះមួយប៉ុណ្ណោះ មានដើមពោធិ៍១ដើម ដុះរាប់រយឆ្នាំមកហើយ ។ តែក្រោយមកដើមពោធិ៍ចាស់បានងាប់ និងដុះដើមពោធិ៍ថ្មីមកដល់សព្វថ្ងៃ ។ តាំងពីដើមឡើយ ដើមពោធិ៍នេះ មានខ្មោច ព្រាយ បិសាច អាស្រ័យនៅច្រើនណាស់ និងតែងតែលងបន្លាចមនុស្សទាំងថ្ងៃទាំងយប់ គ្មានអ្នកណាម្នាក់ហ៊ានដើរចូលទៅក្បែរវាឡើយ សូម្បីតែគាត់ ក៏ធ្លាប់ខ្មោចព្រាយដើមពោធិ៍នោះលងបន្លាចមិនតិចដងឡើយ គ្រាន់តែគាត់មិនសូវខ្លាចប៉ុណ្ណោះ។ព្រឹទ្ធាចារ្យរូបបន្តថា មកដល់សព្វថៃនេះ ពពួកអមនុស្សនៅតែអាស័យនៅលើដើមពោធិ៍នេះដដែល។ ពេលយប់ឡើងវេលាស្ងាត់ តែងតែឃើញភ្លើងព្រាយហោះបណ្តើរកូនទាំងហ្វូងៗចេញចូលនៅដើមពោធិ៍នេះ ទើបប្រជាពលរដ្ឋណារស់នៅក្នុងតំបន់នេះ មិនមាននរណាម្នាក់ មានចិត្តសឿងមិនហ៊ានកាប់បំផ្លាញដើមពោធិ៍នេះចោល ព្រោះខ្លាចពពួកព្រាយក្បាលប្រាំបីតាមសងសឹក សូម្បីមន្ត្រីអាជ្ញាធរស្ថាបនាផ្លូវនេះ ចាក់បេតុង ក៏មិនហ៊ានកាប់ដើមពោធិ៍នេះដែរ គឺទុកឱ្យនៅចំកណ្តាលធ្វើផ្លូវតែម្តង ព្រមទាំងទិញស្តូប១ដាក់ នៅក្បែរគល់ដើមពោធិ៍នោះ ទុកឲ្យអ្នកស្រុកបន់ស្រន់ ពេលជួបគ្រោះអាសន្នណាមួយ ។