ភ្នំពេញ ពីថ្មីៗ នេះតារាទាំង២នេះបានលេចមុខនៅក្នុង កម្មវីធី 3Fun បានចែកចាយ រឿងរ៉ាវស្នេហារបស់ គូស្នេហ៍សិល្បៈដូចគ្នានេះ ពីកាលជួបគ្នាលើកដំបូង ក្នុងការធ្វើការរួមគ្នា ថតចម្រៀងជាមួយគ្នា មុនពេលឈានទៅដល់បង្កាត់ភ្លើងស្នេហ៍។ ក្នុងវីដេអូនោះផងដែរ ពួកគេបានបង្ហើបថា បានចាប់អារម្មណ៍គ្នារួចទៅហើយ ទាំងដែលមិនទាន់ជួបមុខគ្នា ក៏ប៉ុន្តែតារាចម្រៀង ពេជ្រ សោភា បានក្រឡុក គូស្នេហ៍មិនស្ទើរពេលពួកគេ បានរួមការងារ ដោយមកកន្លែងថតយឺត ធ្វើជាថតឈុតខុស ក៏ព្រោះតែអ្នកនាង ចង់រករឿងតារាប្រុសរូបនេះ ដោយសារតែលោក ធ្វើឬកពារ មិនចង់ថតចម្រៀងជាមួយនឹងនាង ពេលខលទៅលោកដំបូង លើសពីនេះទៅទៀត មានហ្វេនៗជាច្រើន បាននឹងអស់សំណើច និងហួសចិត្ត រឿងរ៉ាវក្នុងវីដេអូមួយនេះ ដែលអ្នកទាំងពីរ បានរករឿងគ្នា កាលជួបគ្នាដំបូង អ្វីកាន់តែពិសេសនោះ អ្នកគាំទ្របានបញ្ចេញមតិ ថារករឿងគ្នា ដូចឆ្មាកណ្តុរ មើលទៅគួរឲ្យស្រលាញ់មែនទែន៕