នៅមានទេប្តីបែបនេះ! ប្រពន្ធរវល់ថតខ្លំាងស្វាមីអ្នកនាង ឪក សុគន្ធកញ្ញា សុខចិត្តពរកូនមកធ្វើរឿងមួយនេះគឺ

ភ្នំពេញ៖​ កាលពីថ្មីៗនេះ តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានចែកចាយរូបភាព មួយយ៉ាងផ្អែមល្អែមជាមួយនឹង ស្វាមីរបស់នាង រួមថែមទាំង កូនប្រុស ថែមទៀតផង។ជាការពិតវាមានរយៈពេល១ឆ្នាំ ចាប់តាំង អ្នកនាង ឱក សុគន្ធ កញ្ញា បានចាប់ដៃ លោក អ៊ឹង សុខលីចូលរោងការ ថែមទាំងបានចំណងដៃ កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ។ដោយឡែក ស្របពេលក្នុងនោះដែរ ស្វាមីរបស់ម្ចាស់បទ «កូនយំល្វើយៗ» ក៏បានឃើញ មានវត្តមានរបស់លោក នៅទីតាំងថតនោះដែរ បើទោះជាលោកមិនមានការងារអ្វីនៅទីនោះក៏ដោយ។ ដោយស្វាមីរបស់នាង បានអង្គុយមើលថែកូនប្រុស រងចាំភរិយាជាទីស្រលាញ់ដល់ថតចប់ មើលទៅពិតជាមានក្តីសុខ និងភាពកក់ក្តៅខ្លាំងតែម្តង។ យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះ មានមហាជន និងហ្វេនៗ បានសរសើរ​នឹង លួចច្រណែន ជាមួយភាពផ្អែមល្អែមដែលសាងជារឿយៗ របស់គ្រួសារដ៏សែនកក់ក្តៅ និងមានសុភមង្គលមួយនេះ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបខាងក្រោម៖