ខ្នាញ់ណាស់! កូនស្រី នី រតនាផងទើបតែបាន២ខែទេ តែមានមុខមាត់ខ្ចូតណាស់ដូចម៉ាក់ម៉ាក់ គ្មានខុសម៉ាតិច

ភ្នំពេញ៖តាមរយៈរូបភាពដែលបានបង្ហាញនៅលើគណនីបណ្ដាញសង្គមរបស់លោក ជាច្រើនសន្លឹក នាពេលកន្លងមក តែងតែធ្វើឲ្យហ្វេនៗ អ្នកគាំទ្រលាន់មាត់សរសើរ អំពីមុខមាត់កូនស្រីតារាចម្រៀងសម្លេងផ្អែមរូបនេះ ជាច្រើនផងដែរ។ចាប់តាំងពីភរិយារបស់តារាចម្រៀង លោក នី រតនា បានសម្រាលបានកូនស្រីដ៏មានសាច់យ៉ាងទ្រលុកទ្រលន់ កាលពីប៉ុន្មានខែមុនមក យើងឃើញថា គ្រួសារ
តូចមួយនេះ កាន់តែមានក្ដីសុខ សុភមង្គលកាន់តែខ្លាំងឡើងថែមទៀតផងដែរ ដោយ តារាប្រុសរូបនេះ តែងតែបង្ហាញក្ដីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោក ឲ្យហ្វេនៗលាន់មាត់សរសើរជាញឹកញាប់ផងដែរ។ដោយឡែក បើក្រឡេកទៅចាប់អាម្ម ណ៍មើល មុខមាត់កូនស្រីបណ្ដូលចិត្តរបស់លោកវិញ យើងឃើញថា នាងតូចនេះ ពិតជាមានមុខមាត់ ស្អាតកាត់បានប៉ាម៉ាក់ និងថែមទាំងគួរឲ្យក្នាញ់ខ្លាំង ដូចកូនតុក្កតាជ័រអញ្ចឹង ខណៈមកទល់នឹងពេលនេះ នាងតូចកូនតារារូបនេះ ទើបតែកើតឃើញពន្លឺថ្ងៃ បានត្រឹមរយៈពេល ២ខែប៉ុណ្ណោះ ប៉ុន្តែនាងពិតជាមានភាពរឹងមាំ និងសុខភាពល្អ មែនទែន ទើបធ្វើឲ្យប៉ាម៉ាក់ស្រលាញ់ ថ្នមថែដូចគ្រាប់ពេជ្រ។