ស្វីតកប់! បើទោះកំពុងពពោះក៌ពិតមែនក៌ប៉ុន្តែ សួស វីហ្សា និងស្វាមី កាន់តែផ្អែមល្ហែមរហូតហ្វេនៗលួចច្រនែនថា

ភ្នំពេញ៖ លោក ថមមី និង អ្នកនាង សួស វីហ្សា គឺជាគូស្វាមីភរិយាអ្នកសិល្បៈមួយគូ ដែលតែងបង្ហាញភាពស្និទ្ធស្នាល បែបរ៉ូមេន ទិច ប្រកបដោយសុភមង្គលជារឿយៗនៅលើបណ្ដាញសង្គមទាំងហ្វេសប៊ុក និងអ៊ិនស្តាក្រាម ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរ និងលួចច្រណែនគូស្នេហ៍មួយនេះមិនស្ទើរនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែបច្ចុប្បន្ន អ្នកនាង សួស វីហ្សា កំពុងពពោះកូនដំបូង ដែលជាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ លោក ថមមី តែងតែធ្វើគ្រប់យ៉ាងដើម្បីឲ្យភរិយាសប្បាយចិត្តជារៀងរហូត។ ជាក់ស្ដែង អំឡុងពេល ថ្មីនេះ អនាគតប៉ាម៉ាក់ Goal មួយគូនេះ រឹតតែបង្ហាញក្ដីសុខក្នុងគ្រួសារថែមជាងរាល់ដងទៅទៀត ដោយកាលពីពេលយប់មិញនេះ ពួកគេបានឆ្លៀតពេលទំនេរ ទៅអង្គុយញ៉ាំអាហារ មើលភ្លើងនាពេលរាត្រីចម្រុះពណ៌ ស្ថិតចំកណ្ដាលទីក្រុងភ្នំពេញ យ៉ាងរ៉ូមែនទិក តែពីរនាក់ ឃើញហើយពិតជាមានក្ដីសុខ សុភមង្គលជំនួស​។ លើសពីនេះទៅទៀត សួស វីហ្សា ក៏បានរៀបរាប់ពាក្យពេចន៍ ដ៏សែនមានអត្ថន័យ មួយចំនួន តាមរយៈរូបភាពដែលបង្ហោះនៅលើគណនីបណ្ដាញសង្គមរបស់នាងផងដែរថា៖ អាហារពេលរាត្រីនៅលើអាគាវឌ្ឍនៈជាមួយស្វាមីពេលដែលយើងមានគ្រួសារមួយដោយពេញលេញ ពេលនោះហើយទើបយើងដឹងថាសុភមង្គលគ្រួសារពិតជាមានអត្តន័យខ្លាំងប៉ុណ្ណា៕ សូមទស្សនារូបភាពខាងក្រោមនេះ