ផ្ទុះបាត់! ទេព បូព្រឹក្ស ចេញបទថ្មី“សុំត្រឹមប៉ុណ្ណឹងបានហើយ” ទទួលការគំាទ្រខ្លំាងផុសមិនទាន់បាន២៤ម៉ោងផង មានអ្នកមើល១លាននាក់បាត់

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់  តារាចម្រៀង ​យុវវ័យ​ពីរ​ដួង​គឺ ទេព បូ​ព្រឹក្ស និង ងួន​ចាន់​ដេវីត។ តារាទាំងពីរនាក់នៅ តែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ។ ក្រៅពីវិស័យសិល្បៈ អ្នកទាំងពីរ ក៏កំពុងតែជោគជ័យខ្លាំង ទៅលើមុខជំនួញរបស់ខ្លួនផងដែរ។ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ តារាចម្រៀង ទេព បូ​ព្រឹក្ស​ បានបញ្ចេញ បទ ចម្រៀងមួយបទ ក្រោមចំណងជើងថា “សុំត្រឹមប៉ុណ្ណឹងបានហើយ” ហើយក៏ជាការ និពន្ធបទភ្លេង និង Melody ដោយ Emo Co mposer ព្រមទាំង ដឹកនាំសម្តែង ទេព បូព្រឹក្ស។ មកដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ នេះ បទនេះ ទទួលបានការគាំទ្រខ្លាំង ស្ទើរមិនគួរឲ្យជឿ ដោយមានអ្នកចូលទស្សនាជិត១លានដងបាត់ទៅហើយ ព្រមទាំងមានការចែករំលែកតគ្នាដល់ទៅ ជិត២មុឺនស៊ែរ។ តោះដើម្បី កុំឲ្យខាតពេលយូរ ថាបទនេះ ពីរោះ និងឡូយយ៉ាងណានោះ ទៅទស្សនាទាំងអស់គ្នា៖