រាជធានីភ្នំពេញ ៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុ សច្បា ប់នូវសា រធា តុញៀ ន ស្ថិតនៅចំណុចបាចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ស្រី៣) រួមមាន៖ ១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួ ញដូរ)។ ២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់ )។ ៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។ ៤/ឈ្មោះ រ៉េន សុធារី (ហៅ ឃ្មឹប) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ
ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រា ស់)។ ៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រា ស់)។ ៦/ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រា ស់)។ ៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់ )។ ក្នុងនោះផងដែលអ្នកនាង ចន ច័ន្ទលក្ខណា ប្រធានសមាគមន៌អ្នកសិល្បះក៌បានបង្ហោះក្នុងហ្វេសប៊ុកដែលថា <<គាត់ដើរផ្លូវខុសហើយធ្វើអោយគេមើលងាយដល់អ្នកសិល្បៈដែលត្រឹមត្រូវមួយចំនួននិងមានអ្នកចោទមកប្រធានសមាគមទៀតហើយ គិតទៅខ្ញុំចាំតែខុសទេ . សុំលុយគេមកជួយអ្នកសិល្បៈក្រីក្រឈឺក៏ខុស . អ្នកណាធ្វើរឿងប៉ះពាល់ដល់សង្គមក៏ថាខ្ញុំខុស . អ្នកណាសិចសុីបង្អួតសម្រស់ក៏ថាខ្ញុំខុស . ចោទថាក្រុមខ្ញុំ . បក្សពួកខ្ញុំ . ខ្ញុំរកសុីលក់ឡេ លក់ផលិតផលក៏វាយតំលៃខ្ញុំ . បើខ្ញុំមិនប្រឹងរកសុីក្រៅការងារសមាគមតើខ្ញុំបានលុយឯណាចិញ្ចឹមកូន ? តើមុខរបរថតកុនថតភាពយន្តបានលុយប៉ុន្មាន ? ហើយថតមួយរឿងៗប៉ុន្មានខែប៉ុន្មានឆ្នាំបានចប់ ? អ្នកសម្តែងកុនល្បីមិនដូចអ្នកចំរៀងល្បីៗច្រៀងម្តងៗបានរាប់ពាន់ដុល្លារឯណា ខ្ញុំថតកុនមួយរឿងបានកំរៃស្មើរអ្នកច្រៀង 3 ម៉ោង គិតទៅតួនាទីនេះគឺធ្វើអ្វីគឺចាំតែខុស ។ ខ្ញុំទ្រាំអោយគេវាយប្រហារតែប៉ុន្មានខែទៀតទេ ជិតដល់អាណត្តិដូរតំណែងហើយ ខ្ញុំឆ្អែតចិត្តជាមួយអ្នកពេកហើយ >>