ម្នាក់ៗឆ្ងល់គ្រប់គ្នាជ្រុះបាត់ទូរស័ព្ទចូលបឹង៨ខែហើយ ដល់ពេលររើសបានអត់មានខូចតិចសោះប្រើបានដដែល ដល់សើបសួរទៅទើបដឹងការពិតថា

ចិន៖ កាលពីដើមសប្ដាហ៍ខែឧសភាកន្លងទៅថ្មីៗនេះ លោក ចូវ បានទទួលដំណឹងពីអ្នកនេសាទម្នាក់ ដោយអះអាងថា បានប្រទះឃើញទូរសព្ទដៃរបស់គាត់នៅក្នុងទឹក ដែលមាននាមប័ណ្ណអាជីវកម្មនៅផ្នែកខាងក្រោយនៃស្រោមទូរសព្ទដៃ។បុរសជាអ្នកទេសចរម្នាក់ មាននាមត្រកូលថា ចូវ មិនបានប្រយ័ត្ន ក៏ធ្វើឲ្យធ្លាក់ទូរសព្ទដៃរបស់គាត់ចូលក្នុងទន្លេវូ នៅខេត្ត Guizhou ភាគនិរតីនៃប្ រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៩។ លោក ចូវ បានប្រាប់ប្រភពសារព័ត៌មាន Pear ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ គាត់បានដាក់ទូរសព្ទដៃចូលទៅក្នុងថង់ផ្លាស្ទិកមួយ ដែលមានសន្ទះបិទជិតយ៉ាងត្រឹមត្រូវ។ ខណៈពេលកំពុងជិះទូកចាប់ត្រីជាមួយនឹងមិត្តភក្ដិ គាត់មិនបានចាប់អារម្មណ៍ឡើយថាទូរសព្ទដៃធ្លាក់ចូលទៅក្នុងទន្លេ ហើយលុះមកដល់ច្រាំងទន្លេវិញ ទើបគាត់ដឹង។ យ៉ាងណាមិញ ទូរ សព្ទដៃនោះ ក៏ត្រូវបានប្រគល់ជូនទៅកាន់លោក ចូវវិញ តាម​រយៈ​សេវាកម្មដឹកជញ្ជូន។ ហើយលោក ចូវនឹងធ្វើដំណើរទៅកាន់ទន្លេវូម្ដងទៀតនៅឆ្នាំនេះ ដើម្បីអញ្ជើញអ្នកនេសាទរូបនោះ ទទួលទានស្រានិងអាហារជុំគ្នាទុកជាការអរគុណផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖