ក្រោយពីមានសុខភាពប្រសើរឡើងវិញហើយនោះភរិយាលោក សុវណ្ណរិទ្ធី សូមផ្ដាំមដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលទំងន់សូមកុំ….

ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះ ភរិយារបស់លោក សុវណ្ណ រិទ្ធី បានសម្រាលកូនស្រីទី២ ដោយជោគជ័យហើយ ឈ្មោះ សុវណ្ណ បញ្ចាព័រ មានមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ កាត់ទៅរកម្តាយ។ យ៉ាងណាមិញក្រោយពីសុខភាពបានប្រសើរហើយ ភរិយាលោក សុវណ្ណរិទ្ធី បានបង្ហោះសារមួយឃ្លាថា <<ឧបសគ្គបង្រៀនអោយខ្ញុំកាន់តែរឹងមាំសូមផ្ដាំមដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលទំងន់សូមកុំគិតច្រើន និងធ្វើអោយខ្លួនឯងស្ត្រេសខ្លាំង ឈឺ ក្អក ផ្ដាសសាយយូរខែ និង សំរាកមិនបានគ្រប់គ្រាន់ ដើច្រើន ហត់ច្រើន និងលើករបស់ធ្ងន់ៗ ព្រោះអ្នកម្ដាយដឹងទេថាវាប៉ះពាល់ខ្លាំងណាស់មកដល់កូន និង ខ្លួនឯង នេះជាមេរៀនមួយដែលខ្ញុំទទួលបាន គឺសំរាលមុនខែ មិនកំណត់ ចឹងម៉ាក់ៗទាំងអស់គ្នាត្រូវតែថែរក្សាសុខភាពអោយបានល្អ ពេលចាប់ផ្ដើមដឹងថាខ្លួនកំពុងទំងន់ ណា នេះជាកាចែករំលែកមួយដែលខ្ញុំផ្ទាល់ខ្លួនឯងជួប>>