តោះទៅមើលមុខកូនប្រុស ពេជ្រ សូលីកា ដែលទើបតែសម្រាលឡើងខ្ចូតដូចម៉ាក់ៗគ្មានខុសទេ

គួររំលឹកឡើងវិញបន្តិចផងដែរថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅនេះ។ ក្រោយភ្ជាប់ពាក្យ អ្នកទាំងពីរ តែងតែ បង្ហាញនូវភាពផ្អែមល្ហែម ស្និតស្នាលជាមួយគ្នា ជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើន​ រំភើប រីករាយ ជំនួសអ្នកទាំងពីរ៕ ហើយ ព្រឹកមិញនេះ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ គេឃើញស្វាមី តារាចម្រៀង ពេជ្រ សូ លីកា បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាព ពេជ្រ សូលីកា បានសម្រាលកូន ដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រជាច្រើន សម្តែងក្តីរីករាយជាខ្លាំង ព្រមទាំងបានចូល comment អបអរសាទរ ជាច្រើន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល តារាចម្រៀង ពេជ្រ សូលីកា ក៏បានបង្ហាញមុខកូនប្រុសរបស់ខ្លួន មើលទៅគួរឲ្យខ្នាញ់ខ្លាំងណាស់។ សូលីកា បញ្ជាក់បន្ថែម ថា “ជំរាបសួរ លោកតា លោកយាយ អ៊ុំ ពូ មីង បង ប្អូន ទាំងអស់គ្នា អូន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wedn esday កើតនៅថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2020 វេលាម៉ោង 7:30នាទី ព្រឹក ភេទប្រុស មានទម្ងន់ 2.9kg អូនសុំផ្ញើខ្លួន ផ្ញើប្រាណផងណាបាទ”។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាណខាងក្រោមនេះ