ចូលរួមត្រេកអរផង! តារាចម្រៀង ពេជ្រ សូលីកា សម្រាលកូនដោយជោគជ័យនិងសុវត្ថិភាពហើយ

ភ្នំពេញ៖ ជឿជាក់ថាប្រិយប្រិយមិត្តពិតជាស្គាល់ តារាចម្រៀង ពេជ្រ សូលីកាហើយ យ៉ាងណាមិញ មុននេះបន្តិច នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ពេជ្រ សូលីកា មានដំណឹងដ៏រីករាយមួយ ជូនអ្នកគាំទ្រខ្លួន ដោយទើបសម្រាលកូននៅព្រឹកមិញនេះ ដោយជោគជ័យហើយតារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ​ សូលីកា ដែលបានពពោះជាច្រើនខែកន្លងមក ពេលនេះ ក៏បានឃើញមុខមាត់កូនហើយ ដោយអ្នកនាង សម្រាលកូនថ្ងៃនេះ ដោយសុវត្ថិភាព។លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក គីម បានបង្ហោះវិដេអូ អំពីសកម្មភាព​ របស់តារាស្រីរូបនោះ នៅក្នុងមន្ទីរពេទ្យ ដែលត្រៀមនឹងសម្រាល ។ នៅក្នុងហ្វេសប៊ុក លោកគីម ពិតជាមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពកូន និងភរិយារបស់លោកខ្លាំងមែនទែន ខណៈពេលដែលភរិយាកំពុងតែឈឺពោះសម្រាលកូន។ ដោយឡែកនៅក្នុងវិដេអូនោះ លោកគ្រាន់តែកាត់យកសំលេង កូនរបស់លោកស្រែកយំ បន្ទាប់ពីបានសម្រាលរួចតែប៉ុណ្ណោះ លោកមិនទាន់បានបង្ហាញមុខមាត់កូនច្បាស់បែបណានោះទេ តែយ៉ាងណា នៅក្នុងវីដេអូនោះ ក៏បានបង្ហាញថា នាងសម្រាលកូនដោយសុវត្ថិភាព ។ សូមទស្សនាវីដេអូខាងក្រោមនេះ