តោះទៅដឹងមូលហេតុ និងរបៀបធ្វើមីល្ពៅរបស់កូនខ្មែរនៅបាត់ដំបង…(មានវីឌីអូ)

បាត់ដំបង៖ ប្រិយមិត្តបានដឹងរួចហើយ អំពីការ ​សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​មីល្ពៅ ដែលពីផ្លែល្ពៅ សុទ្ធសាត នៅឯបាត់ដំបង នេះជាមោទនភាពសំរាប់ប្រទេសយើងផងដែរដែលកូនខ្មែរយើងអាចធ្វើបាន ថែមទំាងមានគុណភាពល្អមិនមានជាតិគីមីទេ     យោងតាមការសម្ភាសន៍របស់ស្ថានីយទូរទស្សន៍ CNC ប្អូនប្រុស គឹម វ៉ាង បានឲ្យដឹងថា កត្តាដែលនាំឲ្យខ្លួនផលិតមីល្ពៅនេះ ដោយសារតែបានឃើញព័ត៌មាននៅឆ្នាំដែលប្រជាកសិករដាំល្ពៅ ត្រូវឈ្មួញឲ្យតម្លៃទាបពេករហូតបងប្អូនកសិករសុខចិត្តបោះចោលនូវផ្លែល្ពៅរាប់ពាន់តោន។ ដោយចង់ឲ្យល្ពៅកសិករខ្មែរមានតម្លៃ នៅឆ្នាំ២០១៦ ដោយព្រមទាំងមានការផ្តល់យោបល់ពីលោកសាស្ត្រាចារ្យផងនោះ ប្អូនប្រុស គឹម វ៉ាង ក៏បានខិតខំស្រាវជ្រាវរហូតមកដល់ឆ្នាំ២០១៩នេះ ប្អូនបានបង្ហោះលក់នៅលើបណ្តាញសង្គម។ខាងក្រោមនេះជាកិច្ចសំភាសន៌ ចំពោះនិស្សិតខ្មែរយើងដែលបានផ្លិតមីល្ពៅ 

ស្តាប់ការរៀបរាប់របស់យុវជនផលិតមីពីល្ពៅកំពុងល្បីល្បាញពេញផ្ទៃប្រទេស(មានវីដេអូ)

បាត់ដំបង៖ បន្ទាប់ពីបានចំណាយពេលស្រាវជ្រាវនិងធ្វើការពិសោធន៍អស់រយៈពេលជិតពីរឆ្នាំកន្លងមក ប្អូនប្រុស គិម វ៉ាង ដែលបានបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្ត្រចំណីអាហារពីសាកលវិទ្យាល័យបាត់ដំបង កាលពីឆ្នាំ២០១៧កន្លងទៅនេះ បានសម្រេចគោលដៅដោយជោគជ័យ ក្នុងការផលិតសរសៃមីចេញពីផ្លែល្ពៅ ដោយមានពណ៌ ក្លិន និងរសជាតិដូចផ្លែល្ពៅ ។ភាពជោគជ័យនេះ គឺជាមោទនភាពមួយសម្រាប់ប្អូនប្រុស គឹម វ៉ាង ក៏ដូចជាសាកលវិទ្យាល័យបាត់ដំបង ដែលបានផ្តល់ នូវជំនាញក្នុងការកែច្នៃម្ហូបអាហារ តាមរយៈនេះ ក៏អាចជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដោយបាន ផ្តល់នូវតម្លៃដល់ផ្លែល្ពៅដែលធ្លាក់ចុះ ព្រមទាំងជួយជំរុញលើកទឹកចិត្តដល់យុវជនដទៃទៀត ឱ្យខិតខំប្រឹងប្រែង ក្នុងការបង្កើតនូវអ្វីដែលថ្មី ដើម្បីផ្តល់ប្រយោជន៍ដល់សង្គមជាតិថែមទៀតផង ។ លោកជំទាវ សៀងឯម ទទឹម សាកលវិទ្យានៃសាកលវិទ្យាល័យបាត់ដំបង បានទទួលស្គាល់ថា មី ដែលបាន ផលិតចេញ ពីផ្លែល្ពៅរបស់ប្អូនប្រុស គឹម វ៉ាង គឺពិតជាមានរសជាតិឆ្ងាញ់ មានពណ៌ ក្លិន និងរសជាតិដូចផ្លែល្ពៅ ដែលនេះ គឺជាមោទនភាពមួយរបស់ប្អូន ក៏ដូចជា សាកលវិទ្យាល័យបាត់ដំបង ដែលធ្វើការបណ្តុះបណ្តាលបាននូវធនធានមនុស្ស ដែលប្រកបដោយគុណភាពអាចកែច្នៃដោយខ្លួនឯងបាន ថ្វីត្បិតតែការផលិតមីរបស់ប្អូនមិនទាន់ឆ្លើយតបតាមតម្រូវការ តែសរសៃមីចេញពីផ្លែល្ពៅនេះគឺអាចចូលរួមប្រកួតប្រជែងជាមួយនឹងមីដែលមានវត្តមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាបាននិងមានរសជាតិឆ្ងាញ់ពិសាថែមទៀតផង ។លោកជំទាវ សៀងឯម ទទឹម និងប្អូន គឹម វ៉ាង បានបញ្ជាក់យ៉ាងដូច្នេថា៖

Posted by CNC TV on Thursday, January 31, 2019